• 2021-09-29 02:09:42
  • ព័ត៌មាន

iPhone 13 Pro Max ជាប់ពានអេក្រង់ល្អផ្ដាច់គេ បានពិន្ទុ A+ ពីស្ថាប័នជំនាញអេក្រង់

  • 2021-09-29 02:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 Pro Max ត្រូវបានជាប់ពានជាស្មាតហ្វូនមានអេក្រង់ល្អផ្ដាច់គេ "Best Smartphone Display Award" ដោយទទួលបានពិន្ទុ A+ ពី DisplayMate ស្ថាប័នជំនាញវិនិច្ឆ័យអេក្រង់។

ការវាយតម្លៃសំខាន់ៗពីស្ថាប័នខាងលើ បង្ហាញថា iPhone 13 Pro Max ជាស្មាតហ្វូនប្រើអេក្រង់ OLED មានកំណត់ត្រាពន្លឺ (brightness) ខ្ពស់ជាងគេ គឺអាចបង្ហាញដល់ទៅ 1000 nits សម្រាប់ content ធម្មតា និង 1200 nits សម្រាប់ content HDR។

ក្រៅពីនេះ កំណត់ត្រាផ្សេងទៀតគឺ អេក្រង់ iPhone 13 Pro Max មានការបង្ហាញពណ៌ត្រឹមត្រូវបំផុត, មានកម្រិតពណ៌ខ្ពស់បំផុត (contrast) និងមានកម្រិតចាំងផ្លាតទាបបំផុតផងដែរ។

គួរបញ្ជាក់ថា iPhone 13 Pro/ Pro Max ជាស្មាតហ្វូនដំបូងបំផុតរបស់ Apple មាន refresh rate ដល់ទៅ 120Hz ដោយប្រើអេក្រង់ OLED (Super Retina XDR) ជាមួយមុខងារ ProMotion។

បន្ថែមពីនេះ អេក្រង់របស់ LTPO OLED ដែលប្រើលើ iPhone 13 Pro Max ត្រូវបានផ្គត់ផ្គង់ផ្ដាច់មុខដោយ Samsung រីឯ LG ត្រូវបានគេរាយការណ៍ថា មានបំណងចាប់ផ្ដើមផ្គត់ផ្គង់អេក្រង់ដដែលនេះឱ្យ Apple នៅដើមឆ្នាំក្រោយផងដែរ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់