• 2021-09-28 08:55:44
  • ព័ត៌មាន

លេចរូបរាង Galaxy S22 Ultra មានរន្ធដាក់ប៊ិច S Pen និងប្រើទម្រង់កាមេរ៉ាថ្មី

  • 2021-09-28 08:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Galaxy S22 Ultra របស់ Samsung នឹងមានទម្រង់កាមេរ៉ាថ្មី រួមទាំងតួខ្លួនលើក្រោមខុសពីជំនាន់មុន និងមានរន្ធដាក់ប៊ិច S Pen នេះបើយោងទៅតាមប្រភពលេចធ្លាយគួរឱ្យទុកចិត្ត @OnLeaks លើ Twitter ដែលបាន Render ស្មាតហ្វូននេះ។

S22 Ultra នឹងប្ដូរទម្រង់កាមេរ៉ាថ្មី មានសន្ទះលែនផ្ដាច់ចេញពីតួខ្លួន ខុសពី S21 Ultra ប៉ុន្ដែមានលែនកាមេរ៉ា ៤គ្រាប់ ដដែល។

ចំណែករចនាបទតួខ្លួនវិញ វាប្រើអេក្រង់កោងខ្នាត ៦,៨អ៊ិញដដែល មានរាងកោងបន្ដិច ប៉ុន្ដែមានតួខ្លួនផ្នែកលើនិងក្រោម មានសភាពត្រង់ស្មើ ខុសមុន។

មិនតែប៉ុណ្ណោះ នៅផ្នែកខាងក្រោម វាមានបន្ថែមរន្ធមួយនៅក្នុងតួខ្លួនស្មាតហ្វូនស្រាប់ សម្រាប់ដាក់ប៊ិច S Pen ខុសពី S21 Ultra បើចង់ដាក់ប៊ិច S Pen បាន ទាល់តែប្រើស្រោមក្រៅ។ មានការរំពឹងទុកថា Galaxy S22 Ultra អាចប្រកាសចេញនៅអំឡុង ខែមករា ឆ្នាំ២០២២។

ទន្ទឹមនឹង Galaxy Z Fold3 ក៏បានគាំទ្រប៊ិច S Pen និងអនាគត Galaxy S22 Ultra បំពាក់មកជាមួយប៊ិច S Pen គេយល់ឃើញថា វាអាចជាការស្នងតំណែងរបស់ Galaxy Note 20 Ultra ដែលបានចេញកាលពីឆ្នាំមុនផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់