• 2021-09-28 06:52:17
  • ផលិតផលថ្មី

Lexus ចេញ ES 300h តម្លៃ​ជាង៥ម៉ឺនដុល្លារ បំពាក់​ប្រព័ន្ធហ្វ្រាំងទំនើប AEB និង​ប្រើ Hybrid ១លីត្រ ជិះបាន ១៧គ.ម

  • 2021-09-28 06:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ទើបតែ​បាន​បញ្ចេញ​រថយន្ត​សេរ៊ី​ថ្មីប្រើប្រព័ន្ធ Hybrid គឺ ES 300h នៅកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧កញ្ញាម្សិលមិញ ដោយដាក់លក់​ក្នុងតម្លៃប្រមាណ ៥២ ០០០ដុល្លារ។

ផ្នែកប៉ាណាខាងមុនៃរថយន្ត គឺមានដាក់រូបឡូហ្គោអក្សរ L ដែលតំណាងឱ្យឈ្មោះក្រុមហ៊ុន Lexus ដូចស៊េរីផ្សេងៗដែរ និងមានអំពូល LED រាងចតុកោណ។ ជាមួយ​នឹង​ការប្រើម៉ាស៊ីនសាំង D-4S ចំណុះ ២,៥លីត្រ​ រថយន្ត Hybrid នេះ បាន​បំពាក់មកជាមួយអាគុយធំ និងម៉ូទ័រ ២។

រថយន្តនេះ អាច​បើកដោយ​ប្រើតែម៉ូទ័រសុទ្ធក៏បាន ប៉ុន្តែគឺក្នុងល្បឿនយឺត ហើយអាស្រ័យទៅលើ​កម្រិត​ថាមពល​អាគុយ ដោយ​វាអាចបើកបរ និងសាកអាគុយ​ក្នុងពេល​តែមួយ​បាន។ ចំពោះ​ការស៊ីសាំងវិញ គឺ​មានភាពសន្សំសំចៃច្រើនណាស់ ដោយសាំង១លីត្រ អាច​ជិះបាន ១៦,៨ ទៅ ១៧,២គីឡូម៉ែត្រ។

កាន់តែទំនើបទាន់សម័យ Lexus ES 300h បានបំពាក់ប្រព័ន្ធហ្វ្រាំង​ដ៏មានសុវត្ថិភាព គឺប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ EAB និង cruise control ត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ Donga ប្រែ​សម្រួល៖ សំភី

មតិយោបល់