• 2021-09-28 04:03:56
  • ព័ត៌មាន

ទើបដាក់លក់ថ្មីៗ iPhone 13 Pro ជាប់ឈ្មោះក្នុង Top 5 មានកាមេរ៉ាល្អផ្ដាប់ របស់ DXOMARK

  • 2021-09-28 04:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 13 ទើបដាក់លក់លើទីផ្សារកាលពីចុងសប្ដាហ៍មុន។ ក្នុងរយៈពេលដ៏ខ្លីនេះ iPhone 13 Pro ត្រូវបានជាប់លេខទី៤ នៅក្នុង Top 5 របស់ DXOMARK ថាជាស្មាតហ្វូនដែលមានកាមេរ៉ាល្អផ្ដាច់គេ។

iPhone 13 Pro ទទួលបានពិន្ទុសរុប ១៣៧ពិន្ទុ ក្នុង DXOMARK ដោយការថតរូបទទួលបាន ១៤៤ពិន្ទុ ការថតពង្រីកទទួលបាន ៧៦ពិន្ទុ និងការថតវីដេអូទទួលបាន ១១៩ពិន្ទុ។

គួរបញ្ជាក់ថា iPhone 13 Pro ប្រើប្រព័ន្ធកាមេរ៉ាក្រោយ បំពាក់លែន៣គ្រាប់ ដូចជា៖

  • លែនគោល Wide ទំហំ 12MP មានការពង្រីកទំហំសែនស័រកាមេរ៉ាឱ្យធំជាងមុនជាលើកដំបូង តាំងពី iPhone XS និង XR មក។ រីឯ Aperture ក៏តូចជាងជំនាន់មុន ត្រឹម f/1.5 អំណោយផលដល់ការស្រូបពន្លឺចូលល្អ ថតប្លង់ទីងងឹតប្រសើរជាងជំនាន់មុន ២,២ដង។ មិនតែប៉ុណ្ណោះ វាក៏បន្តមាន មុខងារ auto focus PDAF និង បច្ចេកវិទ្យាទប់លំនឹង Sensor Shift Stabilization ផងដែរ។
  • លែន Ultra Wide ទំហំ 12 MP ចាប់យកផ្ទៃ 120˚ និងបំពាក់នូវមុខងារទប់លំនឹងដំបូង Auto focus ដែលអាចថតរូបបែប macro ក្នុងកម្រិតចម្ងាយ ២សង់ទីម៉ែត្រ។ វាមាន Aperture តូចជាងជំនាន់មុន ត្រឹម f/1.8 ដែលធ្វើឱ្យសែនស័រដំណើរការលឿន ចាប់យកចំណុច detail ទីងងឹតបានខ្ពស់ បង្កើនសមត្ថភាពប្រមូលពន្លឺល្អជាងមុន ប្រមាណ ៩២%។

  • លែន Telephoto ទំហំ 12MP មានកម្រិតពង្រីក optical zoom 3x ធំជាងជំនាន់មុន ០,៥០។ Apple ក៏បានបន្ថែមមុខងារ Night mode លើលែននេះជាលើកដំបូងផងដែរ។ មិនតែប៉ុណ្ណោះវាក៏មាន មុខងារ auto focus PDAF និងមុខងារទប់លំនឹង OIS។

មិនតែប៉ុណ្ណោះវាក៏មានមុខងារថ្មីៗ ដូចជា មុខងារថតកុន Cinematic Mode អាចថតវីដេអូព្រិលផ្ទៃក្រោយ ឆ្លាស់ទៅមកយ៉ាងរហ័ស។

ក្រៅពីនេះក៏មានមុខងារ Photographic Styles ផ្ដល់ជម្រើសស្ដាយជាច្រើន មុននឹងថតរូប ដូចជាការកំណត់ទៅលើ កម្រិត Contrast, Vibrant, Warm និងកម្រិត Tone ជាដើម និងមុខងារ ថតវីដេអូ ProRes បើកផ្លូវឱ្យអ្នកថតកុនលើ iPhone មានភាពងាយស្រួល ត្បិតវីដេអូថតរួច អាច export ជា ProRes file ទៅកាន់កម្មវិធី Final Cut Pro លើកុំព្យូទ័រ Mac ឬអាច edit លើស្មាតហ្វូនផ្ទាល់បាន។ ProRes file ជាទម្រង់វីដេអូដែលត្រូវបានប្រើយ៉ាងច្រើននៅក្នុងវិស័យផលិតភាពយន្ត៕

ប្រភព៖ dxomark ប្រែ​សម្រួល៖ កុសល

មតិយោបល់