• 2021-09-28 04:02:04
  • ផលិតផលថ្មី

ឆ្នាំក្រោយ iPhone 14 បែបលែងមានប្រភេទ Mini ទៀតហើយ

  • 2021-09-28 04:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​ iPhone ប្រភេទ Mini ២ឆ្នាំមកហើយ គឺ iPhone 12 Mini និង iPhone 13 Mini ដែល​ទើបប្រកាសចេញកន្លងទៅ ប៉ុន្តែសម្រាប់​ឆ្នាំក្រោយ បើយោងតាម​អ្នកវិភាគ​ Apple ដ៏ល្បីម្នាក់របស់ Bloomberg គឺ​លោក Mark Gurman អះអាងថា ប្រភេទ Mini នេះ​នឹង​មិនមាន​លើ iPhone ទៀតទេ។

លោកបានបញ្ជាក់​ថា ឆ្នាំ២០២២ Apple នឹងបញ្ចេញ​ iPhone 14 និង 14 Pro ដូចឆ្នាំមុន និងឆ្នាំនេះដែរ ប៉ុន្តែដក Mini ចេញ និងបន្ថែម​ស្រឡាយមួយទៀតគឺ iPhone 14 Max។

អ្នកវិភាគរូបនេះបាន​សរសេរនៅលើ​ព្រឹត្តិបត្រ Power On របស់ខ្លួន យ៉ាងដូចច្នេះថា៖ «ការផ្លាស់ប្តូរ​ដ៏តិចតួច​ក្នុងឆ្នាំនេះ ក៏មានន័យថា វិស្វកររបស់ Apple កំពុងលួចធ្វើរឿង​កាន់តែ​ធំ​ដែលត្រូវការចំណាយពេលច្រើនទៀត។ ជាមួយនឹង​ iPhone 14 អ្នកអាចរំពឹង​នូវម៉ូឌែលថ្មី និង Pro ដែល​បាន​បញ្ចប់ការរចនាឡើងវិញហើយ»។

Gurman ក៏បានអះអាងទៀតដែរថា iPhone នៅឆ្នាំ​២០២២ នឹង​លែងមានក្បាលឆកផងដែរ ពោលគឺ​កាមេរ៉ាខាងមុខ​នឹង​លាក់​ក្នុងអេក្រង់ ដូចមានរួចមកហើយ​ក្នុងស្មាតហ្វូន​ Android មួយចំនួន៕

ប្រភព៖ Macworld ប្រែ​សម្រួល៖ សំភី

មតិយោបល់