• 2021-09-28 03:57:24
  • ព័ត៌មាន

យកផលិតផលកំពូល២ iPhone 13 Pro Max និង Galaxy S21 Ultra មកអួតកម្លាំងគ្នា

  • 2021-09-28 03:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 Pro Max និង Galaxy S21 Ultra សុទ្ធសឹងជាស្មាតហ្វូនកំពូលរបស់យក្សបច្ចេកវិទ្យា Apple និង Samsung។ ហើយថ្ងៃនេះ យើងនឹងមកធៀបកម្លាំងរបស់ស្មាតហ្វូនទាំងពីរ ខណៈ S21 Ultra បានប្រកាសចេញកាលពីពាក់កណ្ដាលខែមករា និង 13 Pro Max ប្រកាសចេញ ពាក់កណ្ដាលខែកញ្ញា ថ្មីៗនេះ។

មុននឹងធៀបកម្លាំងម៉ាស៊ីនក៏ដូចជាល្បឿន គួរបញ្ជាក់ថា iPhone 13 Pro Max បំពាក់ដោយបន្ទះឈីប A15 Bionic (5nm) មាន 6‑core CPU និង 5-core GPU រួមទាំង RAM 6GB រីឯ Galaxy S21 Ultra បំពាក់ដោយបន្ទះឈីប Snapdragon 888 (5nm) មាន 8-core CPU និង GPU Mali-G78 រួមទាំង RAM 12GB។

ចំពោះការប្រៀបធៀប គឺបានសាកល្បងទៅលើល្បឿនបើកដំណើរការម៉ាស៊ីន ឃើញថា iPhone ដំណើរការលឿនជាង រីឯល្បឿនបើកកម្មវិធីឬហ្គេម គឺប្រហាក់ប្រហែលគ្នានឹងលឿនយឺតអាស្រ័យទៅតាមកម្មវិធី។

ចំណែកឯ Multitasking បើកកម្មវិធីគរជាន់គ្នាច្រើនឃើញថា 13 Pro Max ត្បិតមាន RAM តូចជាង S21 Ultra ពាក់កណ្ដាលក៏ពិតមែន ប៉ុន្ដែវាធ្វើការបានល្អ ដោយរក្សាកម្មវិធីឱ្យដំណើរការបាន ដោយមិនបិតកម្មវិធី និងមិនមានសកម្មភាពយឺត (delay) ដូច S21 Ultra នោះឡើយ។

ហើយដើម្បីជាក់ច្បាស់ពីលទ្ធផលតេសយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់