• 2021-09-27 08:46:50
  • ព័ត៌មាន

ក្រុមហ៊ុនដឹកជញ្ជូនចល័ត Jalat logistic ទទួលបានទុនវិនយោគលើកដំបូងបំផុត

  • 2021-09-27 08:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Jalat logistic ដឹកជញ្ជូន ចល័តឡូជីស្ទិក ទើបនឹងទទួលបានទុនវិនយោគដំបូងបំផុត (Pre-seeding Investment) ជាមួយនឹងការវាយតម្លៃក្រុមហ៊ុនខ្ទង់សែនដុល្លារអាមេរិក ពីសំណាក់ក្រុមហ៊ុនអាយជីគ្រុប IG International Group ។

ក្រុមហ៊ុនចល័តចល័ត ឡូជីស្ទិក គឺជាក្រុមហ៊ុនធុរកិច្ចថ្មីដែលមានគោលបំណងបង្កើនប្រសិទ្ធភាពការប្រមូលនិងដឹកជញ្ជូនពីអាជីវកម្មទៅដល់គោលដៅទទួលឥវ៉ាន់ចុងក្រោយនៅក្នុងក្រុងភ្នំពេញ។

មានផ្តល់ជូនសេវាកម្មដឹកជញ្ជូនកន្លះថ្ងៃ ជាមួយនឹងតម្លៃសមរម្យបំផុតនៅក្នុងទីក្រុងភ្នំពេញផ្ដល់ភាពងាយស្រួលទាំងអ្នកផ្ញើ និងអ្នកទទួល តាមរយៈការផ្តុំទិន្នន័យដឹកជញ្ជូនទាំងអស់មកក្នុងវេទិការតែមួយ។

ក្រុមហ៊ុន អាយជីគ្រុប សម្រេចផ្តល់ផ្តល់ការគាំទ្រលើក្រុមហ៊ុនចល័តឡូជីស្ទីក ដែលបង្កើតឡើងដោយសហគ្រិនខ្មែរវ័យក្មេងបីរូប និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងដទៃទៀត ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងកម្មវិធី Angkor 500 តាមរយៈការផ្តល់ទុនដំបូងបំផុត តាមការស្នើរបស់របស់ក្រុមហ៊ុនចល័ត ជាមួយនឹងការវាយតម្លៃក្រុមហ៊ុនខ្ទង់សែនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា ការលូតលាស់ និងពង្រីកអាជីវកម្មនៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត និងនៅក្រៅប្រទេស។

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប មានប្រសាសន៍ថា៖ "ឈរលើស្មារតីចូលរួមធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម អាជីវកម្ម និងបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍ ដែលផ្នែកមួយនៃចក្ខុវិស័យរបស់អាយជីគ្រុប យើងបានសម្រេចជ្រើសរើសវិធានវិនិយោគឯកជន (Angel Investment) ទៅក្នុងក្រុមហ៊ុនធុរកិច្ចថ្មីនៅព្រះរាជាណាចក្រកម្ពុជា។ យើងពិតជាមោទនភាពខ្លាំងដោយការវិនិយោគដំបូងរបស់យើងតាមវិធាននេះធ្វើឡើងជាមួយ ក្រុមហ៊ុនចល័ត ដែលយើងជឿថាកំពុងឈានជិតដល់ការធ្វើបរិវត្តកម្មជាវិជ្ជមានក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា”។

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការកត់សម្គាល់ថា ក្រុមហ៊ុនចល័ត និង អាយជីគ្រុប នឹងបន្តផ្តោតលើឌីជីថលូបនីយកម្មនៅក្នុងវីស័យដឹកជញ្ជូននៅក្នុងប្រទេស ដោយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដូចជា ព័ត៌មានអំពីអាសយដ្ឋាននិង បណ្ដាញដឹកជញ្ជូនគ្របដណ្តប់មិនគ្រប់គ្រាន់ តម្លៃនៃការដឹកជញ្ជូន គុណភាពដឹកជញ្ជូនមិនមានសង្គតភាព តាមរយៈការប្រើប្រាស់ឧបករណ៍ភ្ជាប់អ៊ីនធើណេត (IoT) ការប្រមូលផ្តុំទំនិញ (Aggregation) បញ្ញាសិប្បនិមិត្ត (AI) និងស្វ័យប្រវត្តិកម្មដទៃទៀត។

ស្ថាបនិកក្រុមហ៊ុនចល័តខាងលើ ក៏បានបន្ថែមទៀតថា៖ ការចាប់ដៃគូជាមួយ ក្រុមហ៊ុនអាយជីគ្រុប គឺជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់ធុរកិច្ចថ្មីនៅក្នុងកម្ពុជា ដោយយើងឃើញថាស្ថាប័នដែលមានវ័យចំណាស់អាចផ្តល់នូវការគាំទ្រដល់ក្រុមហ៊ុនធុរកិច្ចថ្មីទោះបីយើងទើបចាប់ផ្តើមក៏ដោយ។ យើងមានចក្ខុវិស័យធំទូលាយ ហើយឥឡូវនេះ យើងមិនត្រឹមតែអាចនឹងសម្រេចវាបាននោះទេ ប៉ុន្តែយើងក៏នឹងអាចជាផ្នែកមួយនៃទិដ្ឋភាពកាន់តែធំជាងនេះទៅទៀត ដោយចូលរួមការងារជាមួយក្រុមហ៊ុន និងគម្រោងការដទៃទៀតរបស់ ក្រុមហ៊ុនអាយជីគ្រុប។ យើងរីករាយនឹងរៀនសូត្រ និងរីកលូតលាស់ជាមួយក្រុមហ៊ុនឈានមុខនានា ខណៈដែលយើងប្រឹងប្រែងជំរុញក្រុមហ៊ុនចល័តឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។”

កិច្ចព្រមព្រៀងវិនិយោគនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ដែលធ្វើសាក្សីនិងឯកភាពដោយ លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាយជីគ្រុប ជាមួយនឹងស្ថានិកក្រុមហ៊ុនចល័ត រួមមានលោក ស៊ូ សេដ្ឋី កញ្ញា ស៊ូ ស្រីភួង និងលោក អ៊ុង លីឡាយ។

ក្នុងពិធីនោះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រុមហ៊ុនអាយជីគ្រុប លោក ថូម៉ាស ប៉ូកូនី សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុនអាយជីគ្រុប នាយកប្រតិបត្តិ ផាយ ផេ ស្ថាបនិក ក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ីនស៊ូរិន (ខេមបូឌា) និងលោកស្រី ជីតកា ម៉ាកូវ៉ា ជាប្រធានកម្មវិធី Angkor 500 ដែលបានចូលរួមអបអរសាទរផងដែរដល់ក្រុមហ៊ុនចល័តចំពោះជំហ៊ានជោគជ័យដ៏ធំដំបូងនេះ ដោយបានលើកឡើងថា អ្នកទើបបានបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងកម្មវិធី Angkor 500 ដែលនោះគឺជាការបោះជំហានដ៏ធំរួចទៅហើយ ហើយខ្ញុំពិតជារីករាយក្រៃលែងជាមួយអ្នកទាំងអស់គ្នា។ ពេលនេះ ជាមួយនឹងការខិតខំនិងការតាំងចិត្តរបស់អ្នកទាំងអស់គ្នាដែលជាលទ្ធផលទទួលបានការវិនិយោគមួយនេះបន្ទាប់ពីបញ្ចប់ពីកម្មវិធីភ្លាម អ្នកទាំងអស់គ្នាបានបង្ហាញថា ធុរកិច្ចថ្មីនៅកម្ពុជាបាននិងកំពុងស្ថិតក្នុងក្រសែភ្នែកនៃវិនិយោគិន។ សូមអបអរសាទរ ខិតខំប្រឹងប្រែងបន្តទៀត”។

អាយជីគ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្ម បរិវត្តកម្ម នវានុវត្តន៍ និងធុរកិច្ចថ្មី ដែលមានជាអាទិ៍ ក្រុមហ៊ុនអាយជី ត្រេឌីងគ្រុប ក្រុមហ៊ុនអាយឌាលីងខនសាល់ធីង ក្រុមហ៊ុនអាយជីអ៊ីននើវេសិនអេស៊ា ក្រុមហ៊ុនអាយជីអឹមឌីធីអេស៊ា និងក្រុមហ៊ុនមួយចំនួនទៀត។

ក្តីសុបិនរបស់អាយជីគ្រុបគឺ បង្កើតប្រព័ន្ធអេកូឡុស៊ី (Ecosystem) និងជាផ្នែកមួយរបស់វា។ ប្រព័ន្ធអេកូឡូស៊ីនោះ អាជីវកម្មនានានឹងជួយភ្ជាប់ទំនា់ទំនងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងសង្គម ជួយដល់ការត្រៀមបង្កើតឋាមវន្តរវាងតំបន់ជនបទនិងតំបន់ប្រជុំជន ជួយជំរុញដល់ការបង្កើតអន្តរសហការរវាងមនុស្សវ័យចំណាស់ជាមួយប្រជាជនសម័យឌីជីថល ជួយដល់ការត្រៀមខ្លួនរបស់កម្លាំងពលកម្មសម្រាប់ស្វ័យប្រវត្តិកម្ម និងឧស្សាហកម្ម ៤.០ ព្រមទាំងជួយឱ្យប្រជាជននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ក្លាយទៅជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់ក្នុងពិភពលោកផងដែរ។ យោងតាមសញ្ញាណចុងក្រោយពីមេដឹកនាំពិភពលោក កំពុងរៀបចំសម្រាប់វិស័យឌីជីថល និងពិភពលោកក្រោយកូវីដ ចក្ខុវិស័យរបស់ក្រុមហ៊ុនអាយជីគ្រុប គឺគាំទ្រនូវមូលធននិយមប្រមូលផ្ដុំបែបថ្មី និងសេដ្ឋកិច្ចសេដ្ឋកិច្ច៕

មតិយោបល់