• 2021-09-27 04:47:20
  • ព័ត៌មាន

វីដេអូបិទប្រអប់ខ្ចប់ iPhone 13 គ្មានប្លាស្ទិច ធ្វើឲ្យគេស្រួលបកបិទឡើងវិញដូចថ្មីចែស

  • 2021-09-27 04:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ មានវីដេអូមួយបង្ហាញពីរបៀបបិទប្រអប់ខ្ចប់ iPhone 13 ឡើងវិញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Facebook ។ វីដេអូនោះមានប្រភពមកពីប្រទេសចិន។ ដោយសារតែ ប្រអប់ខ្ចប់ iPhone 13 គ្មានប្លាស្ទិច ធ្វើឲ្យគេស្រួលបកបិទឡើងវិញ ដូចថ្មីចេញពីក្រុមហ៊ុនបេះបិទ។

នៅក្នុងវីដេអូនោះ បង្ហាញឲ្យឃើញច្បាស់ដើម្បីបិទប្រអប់នោះ គ្រាន់តែត្រូវការសន្ទះ shield ចំនួន២ បិទសងខាង រួចដាក់ចូលក្នុងប្រអប់ជាការស្រេច។

ដើម្បីឱ្យជ្រាបច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

ថ្វីត្បិតថា របៀបវេចខ្ចប់ត្រូវបានប្ដូរ ប៉ុន្ដែនៅក្នុងប្រអប់វិញ គឺមិនខុសពី iPhone 12 នោះទេ គឺមាន iPhone មួយគ្រឿង ខ្សែសាក USB-C ទៅ Lightning ម្ជុលចាក់ស៊ីម ស្ទីកគ័រផ្លែប៉ោម២សន្លឹក និងក្រដាសណែនាំប៉ុណ្ណោះ៕

ប្រភព៖ facebook ប្រែ​សម្រួល៖ រក្សា

មតិយោបល់