• 2021-09-27 03:35:26
  • ព័ត៌មាន

លក់ដាច់ ឬមិនដាច់! iPhone 13 មកដល់ខ្មែរឆ្នាំនេះ អ្នកលក់និងអ្នកទិញថាម៉េចខ្លះ?

  • 2021-09-27 03:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែកញ្ញា ជា​រដូវ​កាល iPhone បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំ។ មិន​ខុស​ពី​ឆ្នាំ​មុនៗ iPhone 13 ឆ្នាំ​នេះ​នៅ​តែ​​តែ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ហ្វេនៗ​ជ្រួល​ជ្រើម​ចង់​ចាប់​កាន់។ ត្រកូល iPhone 13 series ឆ្នាំ​បាន​ប្រកាស​ចេញ​កាល​ពី​ទី ១៤ ខែកញ្ញា និង​បើក​ឱ្យ​កម្ម៉ង់ចាប់ពី ថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ ថ្ងៃទី២៤ ខែកញ្ញា កន្លង​ទៅ នឹង​បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ។

ជា​មួយ​វត្តមាន​មក​ដល់​លឿន​បែប​នេះ​ក៏​បាន​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ថ្លៃ​មិន​ចាញ់​ស៊េរី​ឆ្នាំមុនៗ​ឡើយ។ តាម​ប្រភព​ពី​ម្ចាស់​ហាង​ម្នាក់​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​បាន​ប្រាប់ Sabay ថា iPhone 13 ឆ្នាំ​នេះ​លោក​ទទួល​បាន​ការ​កក់​ពី​អតិថិជន​បាន​តិច​ជា​ង​ឆ្នាំ​មុន។ លោក​ថា​មូល​ហេតុ​មិន​មាន​អ្នក​កក់​ច្រើន​ដូច​ឆ្នាំមុន​ប្រហែល ជា​លោក​ទើប​បើ​ទទួល​ការ​កក់​ក៏​ថា​បាន ហើយ​ណា​មួយ​អតិថិជន​ចាំ​ផលិត​ផល​មក​ដល់​ផ្លូវ​ការ ឬមួយ​អ្នក​ទិញ​មិន​ចង់​ចំណាយ​លុយ​ច្រើន​កក់ ឬចាំ​មក​ដល់​ផ្ទាល់​ចាំ​ទិញ​ក៏​មិន​ដឹង។

​ចំណែក​លោក សោភ័​ណ្ឌ ម្ចាស់​ហាង 3Plus Mobile បាន​ប្រាប់​ថា iPhone 13 ឆ្នាំ​នេះ​លោក​បើ​ទទួល​កក់​បាន​ច្រើន​គួរ​សម អាច​ថា​ច្រើន​ជា​ង​ឆ្នាំ​មុន។ លោក​បន្ថែម​ថាគិត​ត្រឹម​ថ្ងៃ​ទី ២៧ កញ្ញា នេះ​លោក​ទទួល​បាន​ការ​កក់​ពី​ភ្ញៀវ​បាន​ជាង ១០០គ្រឿង។ លោក​ថា​ចំនួន​នេះ​នៅ​មិន​ទាន់​គិត​​អ្នក​មក​រកទិញ​ផ្ទាល់​ផង លោកបញ្ជាក់។ លោក​បន្ថែម​ថា iPhone 13 ឆ្នាំ​នេះ​ពិបាក​នាំ​ចូល​បន្តិច​ទាំង​ផលិតផល​អាមេរិក និង​ហុងកុង ចំពោះ​អ្នក​មិន​បាន​កក​មក​រក​ទិញ​ផ្ទាល់​ពិបាក​រក​ឥវ៉ាន់​ឲ្យ​ណាស់។​​

ងាក​មក​អតិថិជន​ម្នាក់​ដែល​តែង​តែ​កក់​មុន​គេ​ពី​ហាង​នៅ​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ​ពេល iPhone ប្រកាស​ចេញ​បាន​ប្រាប់​ថា​ឆ្នាំ​នេះ​លោក​មិន​បាន​កក់​មុន​ទេ តែ​លោក​នឹង​ទិញ​វា​ប្រើ​ពេល​មក​ដល់​ខ្មែរ​តែ​ម្ដង ព្រោះ​លោក​ថា​ឆ្នាំ​មុន​ៗ​លោក​កក់​មុន​ត្រូវ​ចំណា​យ​លុយ​លើស ២ ទៅ ៣រយ​ដុល្លារ​ដោយ​សារ​ចង់​បាន​របស់​កាន់​មុន​គេ។

លោក​បន្តថា​ហេតុ​ផល​ដែល​លោក​មិន​កក់​នេះ​ដោយសារ​លោក​ចាំ​មើល​ពេល​មក​ដល់​ផ្ទាល់​ថា​រូប​រាង​ស្អាត​ប៉ុណ្ណា ណា​មួយ iPhone ដែល​លោក​ប្រើ​នេះ​ក៏​នៅ​ពេញ​ចិត្ត​មិន​ទាន់​ចង់ឈប់​ប្រើ​តែ​យ៉ាណា​ក៏​លោក​នៅ​តែ​ទិញ iPhone 13 ព្រោះ​អាច​មាន​អ្វី​ដែល​ថ្មី​និង​ទំនើប​ជា​ស៊េរី​មុនៗ។

​​​គូស​បញ្ជាក់​ថាសម្រាប់ iPhone 13 series ជំនាន់ថ្មីនេះមាន​ចំនួន ៤ម៉ូឌែលគឺ iPhone 13, 13 mini, 13 Pro និង 13 Pro Max។ វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB៕

អត្ថបទ៖ ម៉េងងី

មតិយោបល់