• 2021-09-27 01:56:00
  • ហាងឆេងផលិតផល

ស្ងាត់ៗ! ឥឡូវនេះ Honda ADV ស៊េរីឆ្នាំ ២០២១ នៅសល់តម្លៃប៉ុន្មាន?

  • 2021-09-27 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់​មួយរយ:​បន្ទាប់ពី​ចេញ​លក់​លើ​ទីផ្សារ​បាន​ជា​ច្រើន​ខែ​ម៉ូតូ​ប្រើ​លេខអូតូ​បែបផ្សង​ព្រេង ដែល​កំពុង​មាន​អ្នក​ជិះ​មិន​ចាញ់ Honda PCX និង​តម្លៃ​លក់​លើ​ទីផ្សារ។

តាម​ប្រភព​ពី​អ្នក​លក់​ម៉ូតូ​នៅ​តាម​ហាង​ម្ដុំ​គិរីរម្យ​​បាន​ប្រាប់​ថា​វា​នៅ​មាន​តម្លៃ​ប្រហាក់​ប្រហែល​ជា​មួយ Honda PCX ដែរ បើ​​ឲ្យ​ថា​វា​ធ្លាក់​ថ្លៃ​ច្រើន​ឬ​តិច​​ទៅ​តាម​ទីផ្សារ​នាំ​ចូល តែបើ​វា​ធ្លាក់​ថ្លៃ​ច្រើន​ទាល់​តែ​មាន​ស៊េរី​ថ្មី​ចេញ។

Honda ADV កំពុង​មាន​លក់​នៅ​តាម​ហាង​ម្ដុំគិរីរម្យ​ព្រោង​ព្រាត​សម្រាប់​ស៊េរីឆ្នាំ ២០២១ នេះ​មាន​លក់​នៅតាម​ហាង​ដំបូង​កាល​ពី​ខែវិច្ឆិកា មាន​តម្លៃ​ក្បែរ ៥ពាន់ដុល្លារ។ ងាក​មក​មើល​តម្លៃ​លក់​នៅ​ពេល​បច្ចុប្បន្ន​វិញ កំពុង​លក់​ខ្ទង់ ៤ ៣៥០ដុល្លារ (តម្លៃ​នេះ​​អាច​ខុស​គ្នាតិច​តួច​នៅ​តាម​ហាង)។

Honda ADV ស៊េរីឆ្នាំ ២០២១ មាន​កម្លាំង​ម៉ាសុីន ១៥០សេសេ ដូច​ទៅ​នឹង​ Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់