• 2021-09-24 06:52:45
  • ព័ត៌មាន

តោះមកស្គាល់លក្ខណៈពិសេសរបស់នាឡិកាឆ្លាតវៃ Galaxy Watch4 និងកាសឥតខ្សែ Galaxy Buds2

  • 2021-09-24 06:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(ភ្នំពេញ) ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១៖ សុខភាពគឺជាទ្រព្យមហាសាលពិតប្រាកដដែលមានតម្លៃបំផុតពុំមានអ្វីកាត់ថ្លៃបានឡើយ ពោលគឺទាំងសុខភាពរាងកាយក៏សំខាន់ សុខភាពផ្លូវចិត្តក៏រឹតតែសំខាន់។

ដូច្នេះទើបថ្ងៃនេះ ក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូននូវលក្ខណៈពិសេសបំផុតរបស់ Galaxy Watch4 ដែលល្អអស្ចារ្យលើសពីអ្វីដែលលោកអ្នករំពឹងទុក និងដឹងពីសុខភាពអ្នកច្បាស់បំផុត ខណៈដែល Galaxy Buds2 ភាពឆ្លាតវៃ ទាន់សម័យ និងនាំអាចលោកអ្នកទៅកាន់ពិភពកម្សាន្តដ៏អស្ចារ្យរបស់អ្នក។

Galaxy Watch4 និង Galaxy Buds2 ផ្តល់នូវកំពូលបទពិសោធន៍ផ្នែកសុខភាពរាងកាយ ក៏ដូចជាការកម្សាន្ត និងការងារប្រចាំថ្ងៃអស្ចារ្យបំផុតមិនធ្លាប់មាន (Experience Like No Others)។ Galaxy Watch4 និង Galaxy Buds2 គឺជាគ្រឿងអេឡិចត្រូនិចដ៏ទាន់សម័យបំផុត ឆ្លាតវៃបំផុត (Most high-end wearable) និងមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយបំផុតសម្រាប់លោកអ្នក។

Galaxy Watch4 និង Galaxy Buds2 មានគុណតម្លៃអស្ចារ្យលើសពីគ្រឿងពាក់លម្អ ដែលលោកអ្នកធ្លាប់ដឹង ធ្លាប់ពាក់ ធ្លាប់ប្រើ និងធ្លាប់បានឃើញ។

ឥឡូវនេះសូមមកមើលចំណុចអស្ចារ្យ និងកំពូលបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបំពាក់លើ Galaxy Watch4 និង Galaxy Buds2 ជាមួយគ្នា៖

Galaxy Watch4

  • Design (Sleek, Seamless, Iconic)៖ ពាក់ក្តោបកដៃបានល្អ និងមានផាសុកភាពបំផុត (មិនតឹង មិនរិត មើលទៅទាក់ភ្នែក លេចធ្លោ ទាន់សម័យ និងមិនធ្វើឱ្យមានអារម្មណ៍ទើសទែង) និងជាប់ធន់បំផុតជាមួយនឹងតួដែលធ្វើឡើងពី Armor Aluminum Metal Frame។

  • បំពាក់បច្ចេកវិទ្យា Body Composition៖ ធ្វើការតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់អ្នកជាពិសេសសកម្មភាពលំហាត់ប្រាណដែលអាចប្រាប់ពីស្ថានភាពរាងកាយរបស់អ្នក (Body Composition) ពីទម្ងន់ (Weight) កំហាប់សាច់ដុំ (Skeletal muscle) កម្រិតជាតិខ្លាញ់ (Fat mass) កម្រិតជាតិខ្លាញ់ក្នុងរាងកាយ (Body Fat) BMI (Body Mass Index) កម្រិតជាតិទឹកក្នុងរាងកាយ (Body Water) និង BMR ជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត Samsung BioActive Sensor ដោយលោកអ្នកគ្រាន់តែដាក់ចុងម្រាមដៃ 2 ក្នុងរយៈពេល 15 វិនាទី ប៉ុណ្ណោះ។

ដូច្នេះលោកអ្នកអាចដឹងពីស្ថានភាពសុខភាពរាងកាយបានគ្រប់ពេលវេលា គ្រប់ទីកន្លែងយ៉ាងងាយស្រួលបំផុតហាក់បីដូចជាមានគ្រូពេទ្យប្រចាំខ្លួនជានិច្ចផងដែរ។

  • Advanced Sleep Technology៖ ធ្វើការវិភាគ និងតាមដានការគេងរបស់លោកអ្នកដោយឱ្យលោកអ្នកអាចត្រួតពិនិត្យនូវកម្រិតអុកស៊ីហ្សែនក្នុងឈាម (Blood Oxygen Level) និងការគេងស្រម៉ុក (Snoring patterns) របស់លោកអ្នកផងដែរ។

  • Watch Faces៖ មុខនាឡិកាថ្មីៗ ស្អាតៗរាល់ថ្ងៃ (A new day, A new watch face) ដោយបច្ចេកវិទ្យានេះអាចឱ្យលោកអ្នករីករាយជាមួយនឹងពណ៌ (color) ប្រភេទអក្សរ ឬ លេខ (Fonts styles) ទៅតាមរសនិយមរបស់លោកអ្នកផងដែរ។

Galaxy Buds2

  • Well-Balanced Sound៖ ផ្តល់នូវភាពរីករាយ និងកំពូលបទពិសោធន៍នៃសំឡេងដែលឮរងំបុកបាសបានធ្ងន់ល្អហាក់ដូចជាអ្នកស្ថិតក្នុងស្ថានភាពពិតៗតែម្តង។

  • Active Noise Canceling (ANC)៖ លោកអ្នកអាចជ្រើសសំឡងដែលលោកអ្នកចង់ស្តាប់ជាមួយនឹង ម៉ាយក្រូហ្វូន 2 គ្រាប់ (2 Microphone) ដើម្បីទប់ស្កាត់សំឡេងរំខានដែលលោកអ្នកមិនចង់ស្តាប់ឮ បានរហូតដល់ 98%។ ដូច្នេះលោកអ្នកអាចរីករាយពេញទំហឹងជាមួយនឹង តន្ត្រី ខ្សែភាពយន្ត ការកម្សាន្តហ្គេម សៀវភៅមានសំឡេងអាន (Audio books) ឬ Podcasts ដែលលោកអ្នកចូលចិត្ត។

  • Crystal Clear Calls៖ ជាមួយនឹង ម៉ាយក្រូហ្វូនចំនួន 3 គ្រាប់ (3 microphones) និង Voice Pickup Unit ដែលផលិតមកស្រាប់ ជួយយកសំឡេងរំខានពីបរិយាកាសខាងក្រៅចេញ កាត់បន្ថយសំឡេងខ្យល់ ធ្វើឱ្យការសន្ទនារបស់អ្នករលូន ឮច្បាស់ដូចនិយាយផ្ទាល់តែម្តង។

  • Comfort Fit៖ ត្រូវបានរចនា និងបង្កើតឡើងមានទម្ងន់ស្រាលបំផុត និងមានផាសុកភាពបំផុត ទោះពាក់ ឬប្រើយូរប៉ុណ្ណាក៏មិនធ្វើឱ្យមានការរំខាន ឬឈឺត្រចៀកលោកអ្នកឡើយ។

  • Battery Life៖ កាន់ថ្មបានយូររហូតដល់ 15 ម៉ោង (ពេលលោកអ្នកសាកពេញប្រអប់ Fully Charged Case)

ទោះជាត្រូវសរសេររ៉ាយរ៉ាប់យ៉ាងណាក៏មិនទាន់អស់ដែរ ព្រោះ Galaxy Watch4 និង Galaxy Buds2 នៅមានចំណុចពិសេសអស្ចារ្យជាច្រើនទៀតដែលលោកអ្នកមិនទាន់បានដឹង។ ដូច្នេះបើចង់ដឹងច្បាស់បន្ថែមលោកអ្នកអាចអញ្ជើញទៅធ្វើតេស្តដោយផ្ទាល់ ឬទិញប្រើដោយខ្លួនឯងទើបដឹងថាវាអស្ចារ្យប៉ុណ្ណា។

នៅចាំអីទៀត? សូមចាប់ផ្តើមទទួលយកកំពូលបទពិសោធន៍ពី កំពូលនាឡិកាដ៏ឆ្លាតវៃដែលដឹងពីសុខភាពរបស់អ្នកល្អបំផុត (The Watch That Knows You Best Ever) និង កាសឥតខ្សែដ៏ល្អបំផុតដែលផ្តល់នូវការកម្សាន្តក៏ដូចជានាំលោកអ្នកទៅពិភពដ៏អស្ចារ្យរបស់អ្នក (Immerse Into Your World)។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

អត្ថបទ៖ In Sopheng

មតិយោបល់