• 2021-09-23 08:14:34
  • ព័ត៌មាន

One Ride និងហ្វេន Royal Enfield ប្រកាសថ្ងៃអបអរសាទរការជិះកម្សាន្តដោយស្មារតីម៉ូតូធំ នឹងធ្វើរួមគ្នាទូទាំងពិភពលោក

  • 2021-09-23 08:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royal Enfield ដែលជាម៉ាកម៉ូតូចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងការផលិតជាបន្តបន្ទាប់ នៅថ្ងៃនេះបានប្រកាសពីកាលបរិច្ឆេទសម្រាប់ការជិះម៉ូតូជាសកលរបស់ខ្លួនដែលប្រារព្ធពីស្មារតីនៃការជិះម៉ូតូដែលហៅថា Royal Enfield One Ride។

ព្រឹត្តិការណ៍នេះ កឺការជិះតែមួយថ្ងៃដែលរៀបចំឡើងដ៏ធំបំផុតរបស់ពិភពលោក ខណៈដែល One Ride អំពាវនាវដល់អ្នកចូលចិត្តជិះម៉ូតូក៏ដូចជាអ្នកជិះ Royal Enfield នៅទូទាំងពិភពលោកឱ្យចេញមកជិះកម្សាន្តទាំងអស់គ្នានៅថ្ងៃតែមួយ ដើម្បីអបអរភាពជាមិត្ត និងភាតរភាពរវាងគ្នា នឹងគ្នា។ ព្រឹត្តិការណ៍ជិះម៉ូតូលើកទី ១០ នឹងត្រូវរៀបចំឡើងនៅទូទាំងប្រទេសចំនួន ៣៥ នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធានការកូវីដ ១៩។

ខណៈពេលដែល One Ride អបអរសាទរដល់អ្នកជិះទាំងអស់គ្នាដែលមានចំណង់ចំណូលចិត្ត និងស្មារតីរួមគ្នាក្នុងការជិះម៉ូតូឆ្នាំនេះ Royal Enfield បានកំពុងរៀបចំផែនការសម្រាប់ការអនុវត្តការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវក្នុងសហគមន៍អ្នកជិះក្នុងគោលបំណង។ នេះគឺជាយុទ្ធនាការផ្លាស់ប្តូរឥរិយាបថកំពុងត្រូវបានបង្កើតឡើងដើម្បីដាស់តឿន និងលើកទឹកចិត្តអ្នកជិះម៉ូតូទាំងអស់ឱ្យយកកាកសំណល់របស់ខ្លួនត្រលប់មកវិញជួយដល់សហគមន៍ និងអាជីវកម្មក្នុងតំបន់ជៀសវាងការប្រើផ្លាស្ទិចដែលប្រើតែមួយដងក្នុងពេលធ្វើដំណើរនិងរក្សាបាននូវរាល់វិធានការកូវីដ។

ទាក់ទងនឹងការជិះម៉ូតូ One Ride នេះលោក Vimal Sumbly ប្រធានអាជីវកម្មទីផ្សារអាស៊ីប៉ាស៊ីហ្វិកនៅ Royal Enfield បាននិយាយថា៖ «Royal Enfield ដែលមានកេរដំណែល ១២០ ឆ្នាំតែងតែចិញ្ចឹមបីបាច់ស្មារតីជិះម៉ូតូបរិសុទ្ធតាមរយៈការផ្សងព្រេងការធ្វើដំណើរ និងការរុករក។ វប្បធម៌នៃការជិះកម្សាន្តត្រូវបានផ្សព្វផ្សាយតាមរយៈការជិះដែលមានបទពិសោធន៍ជាច្រើនក្រោមកម្មវិធីជិះ និងព្រឹត្តិការណ៍របស់យើង។ One Ride សម្រាប់យើងមិនគ្រាន់តែជាការជិះម៉ូតូទេ តែជាការប្រារព្ធពិធីស្មារតីនៃការជិះម៉ូតូ និងការទទួលបានសហគមន៍ដែលកំពុងលូតលាស់របស់យើង។ នៅឆ្នាំ ២០១៩ យើងមានការជិះម៉ូតូជាង ៣០ ដោយមានការចូលរួមពីអ្នកជិះម៉ូតូប្រមាណ ២០០០ នាក់មកពីប្រទេសថៃ ឥណ្ឌូនេស៊ី អូស្ត្រាលី កូរ៉េ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី។ យើងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនូវសហគមន៍អ្នកជិះកម្សាន្តនៅទូទាំងពិភពលោក និងនាំមកនូវភាពរីករាយនៃការជិះត្រឡប់មកវិញ។ យើងមានទំនុកចិត្តថា នៅឆ្នាំនេះ យើងនឹងធ្វើឱ្យការជិះ One Ride ទទួលបានជោគជ័យបន្ថែមទៀតជាមួយសហគមន៍ស្មោះត្រង់របស់យើង និងបង្ហាញពីចំណង់ចំណូលចិត្តរួមគ្នាក្នុងការជិះ»

One Ride 2021 ត្រូវបានរៀបចំឡើងនៅទូទាំងទីក្រុងជាង ៤០០ នៅក្នុងប្រទេសឥណ្ឌា និង ៣៥ ប្រទេសទូទាំងពិភពលោករួមមានថៃ ឥណ្ឌូនេស៊ី អូស្ត្រាលី កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន កម្ពុជា អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ ម៉ិកស៊ិក ប៉េរូ ស៊ីលី ចក្រភពអង់គ្លេស អេក្វាទ័រ បារាំង អ៊ុយរូហ្គាយ កូស្តារីកា អេស្ប៉ាញ ប្រេស៊ីល ឌូបៃ បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ក្នុងចំណោមប្រទេសដទៃទៀត។ អ្នកដែលចាប់អារម្មណ៍អាចចូលរួមជិះឬធ្វើជាម្ចាស់ផ្ទះជិះដោយចូលទៅកាន់គេហទំព័រផ្លូវការ៕

មតិយោបល់