• 2021-09-23 07:00:50
  • ព័ត៌មាន

Facebook ចាយលុយ សឹងស្មើចំណូល១ឆ្នាំ រាំងខ្ទប់ប្រព័ន្ធសុវត្ថិភាពនិងសន្ដិសុខ

  • 2021-09-23 07:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Faceboook បានប្រកាសថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ១៤ ពាន់លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាព និងសន្ដិសុខ លើបណ្ដាញសង្គមរបស់ខ្លួន ចាប់តាំងពី ឆ្នាំ២០១៦។

ការប្រកាសរបស់ Facebook បានធ្វើឡើងក្រោយដំណឹងកាសែតមួយបានរាយការណ៍ថា ក្រុមហ៊ុនរបស់ខ្លួនបានបរាជ័យក្នុងការជួសជុល ផលប៉ះពាល់នៃប្រព័ន្ធសុវត្ថិភាពរបស់ Facebook ដែលបានកំណត់ដោយអ្នកស្រាវជ្រាវមួយក្រុម។

គួរបញ្ជាក់ថា មកដល់ពេលនេះបណ្ដាញសង្គមយក្សរបស់ Mark Zuckerberg មានមនុស្សប្រមាណ ៤ម៉ឺននាក់ កំពុងធ្វើការលើផ្នែកប្រព័ន្ធសុវត្ថិភាពនិងសន្ដិសុខ ពោលគឺច្រើនជាងកាលពី៥ឆ្នាំមុន ជាង ៤ដង ឯណោះ។

លើសពីនេះ Facebook ក៏បានបំពាក់ប្រព័ន្ធចាប់យកសញ្ញា AI ដោយបានបិទគណនីក្លែងក្លាយ ជាង ៣ពាន់លានគណនី នៅឆមាសទី១ នៃឆ្នាំ២០២១ និងបានលុបអត្ថបទ ជាង ២០ លានអត្ថបទ ទាក់ទងនឹងវ៉ាក់សាំងការពារជំងឺ Covid-19 ក្លែងក្លាយផងដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់