• 2021-09-23 01:51:55
  • ព័ត៌មាន

realme ជាប្រេនក្មេងខ្ចី តែកំពុងឈរលំដាប់ទី ៦ នៅក្នុងឧស្សាហកម្មស្មាតហ្វូនពិភពលោក

  • 2021-09-23 01:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាបានដឹងហើយថា realme ទើបទទួលបានសមិទ្ធផលលក់បាន ១០០លានគ្រឿងជុំវិញពិភពលោក ហើយថ្មីៗនេះក៏ត្រូវបានគេដាក់ឈ្មោះថា ជាអ្នកលក់ស្មាតហ្វូនកំពូលទី ៦ តារាងចំណាត់ថ្នាក់ពិភពលោក។ នេះបើយោងទៅតាមទិន្នន័យពីត្រីមាសទី ៣ ឆ្នាំ ២០១៨ ដល់ត្រីមាសទី ២ ឆ្នាំ ២០២១ ពីស្ថាប័នឧស្សាហកម្ម Counterpoint។ ទិន្នន័យនេះ បានបង្ហាញថា realme គឺជាប្រេនស្មាតហ្វូនធំជាងគេទី ៦ និងបានឈរមុខប្រេនកំពូល Huawei ដោយក្នុងរយៈពេលត្រឹមបីឆ្នាំប៉ុណ្ណោះ។

នេះជាស្នាដៃដែលមិនធ្លាប់មានពីមុនមក ដោយ realme អាចឈរនៅលើឆាកអន្តរជាតិបាន ក្រោយីបានចាប់ផ្តើមពីក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតតូចមួយ ប៉ុន្តែ បានរីកលូតលាស់ទៅជា «គូប្រជែង» ក្នុងចំណោមប្រេនល្បីៗរបស់ពិភពលោក។ realme បានពង្រីកទីផ្សារជាង ៦១ នៅទូទាំងពិភពលោកនិងជាប់ចំណាត់ថ្នាក់ជាប្រេនស្មាតហ្វូនធំជាងគេទី លំដាប់ទី ៥ នៅក្នុងទីផ្សារជាង ១៨ នៃទីផ្សារទាំងនេះដោយទទួលបានចំណាត់ថ្នាក់ទី ១ នៅហ្វីលីពីន និងបង់ក្លាដែស ចំណាត់ថ្នាក់ទី 4 នៅប្រទេសកម្ពុជា ឥណ្ឌា និងរុស្ស៊ី និងចំណាត់ថ្នាក់ទី 5 នៅអឺរ៉ុប គិតត្រឹមត្រីមាសទី 2 ឆ្នាំ 2021។

ទិន្និន័យដូចរូបខាងលើបានបង្ហាញចឹង ដោយ realme មានសន្ទុះលូតលាស់ខ្លាំងដល់ទៅ១៣៥% ហើយបើយើងងាកមកមើលពីទីផ្សារស្រុកយើងវិញ realme ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យដោយវាជាស្មាតហ្វូនដែលមានរូបរាងទាន់សម័យ កម្លាំងម៉ាស៊ីនខ្លាំង ព្រមទាំងមានមុខងារសំបូបបែបជាច្រើនអាចបំពេញចិត្តអ្នកប្រើប្រាស់បាន។

វាក៏ជាស្មាតហ្វូនដែលជ្រើសរើសដោយក្រុមលំដាប់កំពូល Impunity KH ដើម្បីយកមកប្រកួត MPL KH រដូវកាលទី1ផងដែរ។ ក្រុម Impunity KH គឺជាក្រុមកីឡាអេឡិចត្រូនិច ដែលចូលរួមប្រកួត MOBILE LEGENDS ដែលរួមមានព្រឹត្តិការណ៍ MOBILE LEGENDS M1, M2, MOBILE LEGENDS MSC 2021, CODASHOP GLOBAL SERIES 515 EPARTY និងងការប្រកួតជាច្រើនទៀត។ ការប្រកួតទាំងអស់នេះសុទ្ធតែទទួលបានជ័យជម្នះ ហើយដូចដែលអ្នកដែលស្គាល់ពួកគាត់ប្រាកដជាដឹងហើយថា ពួកគាត់គឺជាក្រុមជើងខ្លាំងដែលតំណាងឲ្យប្រទេសកម្ពុជាយើងក្នុងការប្រកួត MOBILE LEGENDS SEA GAME។ នេះបញ្ជាក់បានថា realme គឺជាជម្រើសស្មាតហ្វូនមួយដែរល្អសំរាប់អ្នកចូលចិត្តលេងហ្គេមយកទៅប្រើពិតជាមិនខកបំណងឡើយ។

មួយវិញទៀត realme ទទួលបានសង្វាក់ផ្គត់ផ្គង់ពី OPPO ដោយសារតែឥទ្ធិពលរបស់ OPPO ធ្វើឲ្យថ្លៃដើមនៃវត្ថុធាតុដើមផលិតស្មាតហ្វូនរបស់ realme មានតម្លៃប្រហាក់ប្រហែលនឹង OPPO។ ហេតុនេះហើយដែលធ្វើឲ្យស្មាតហ្វូន realme អាចធានាបាននូវគុណភាព និងសុវត្តិភាព ប៉ុន្តែ realme មិនមានការវិនិយោគទៅលើប្រព័ន្ធផ្សព្វផ្សាយធំៗ ដូច OPPO ដែរ។ ដូច្នេះថ្លៃប្រតិបត្តិការរបស់ realme ទាបជាងដែលជួយឱ្យ realme អាចកំណត់តម្លៃស្មាតហ្វូនបានទាប ប៉ុន្តែ អត្ថប្រយោជន៍នៅដដែល។

សព្វថ្ងៃនេះ realme បានផ្លាស់ប្តូរពីប្រេនគ្មានមុខមាត់ទៅជាប្រេនខ្លាំងប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ realme រក្សាកំណើនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារគោលដែលមានទីតាំងសំខាន់នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា អាស៊ីកណ្តាល និងអាហ្វ្រិកខាងកើតមជ្ឈឹមបូព៌ា និងមើលឃើញកំណើនយ៉ាងរឹងមាំនៅក្នុងទីផ្សារអាមេរិកឡាទីន និងអឺរ៉ុបផងដែរ ក្រោយពីបានវិនិយោគយ៉ាងច្រើនដើម្បីសម្រេចបាននូវសក្តានុពលកំណើននៅក្នុងទីផ្សារទាំងនោះ។

ចំពោះយុទ្ធសាស្ត្រផលិតផលរបស់ខ្លួន realme នឹងធ្វើឱ្យប្រសើរឡើងនូវខ្សែផលិតផលផ្សេងៗទៀត ព្រមទាំងនាំមកនូវបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ហើយយុទ្ធសាស្ត្រសំខាន់មួយទៀតនោះគឺស្មាតហ្វូនថ្មីរបស់ខ្លួន ម៉ូឌែល realme GT នឹងក្លាយជាផលិផលស្មាតហ្វូន flagship ពិឃាគតែមួយគត់ដែលមានបច្ចេកវិទ្យាទំនើបជាមួយកម្លាំងម៉ាស៊ីនខ្លាំងដែលឈរនៅលើទីផ្សារកម្រិតខ្ពស់។

ពិតណាស់ ទីផ្សារស្មាតហ្វូនសព្វថ្ងៃដែលមានការប្រកួតប្រជែងខ្ពស់ ត្រូវបានគេទទួលស្គាល់ថា មានឧបសគ្គខ្លាំងនឹងតម្រូវការខ្ពស់ជាងមុនរបស់អតិថិជន។ គោលដៅរបស់ realme គឺ ដើម្បីចែករំលែកក្តីសុបិន្ត និងជំរុញស្មាតហ្វូនជំនាន់ថ្មីដល់យុវវ័យដើម្បីរួមគ្នាឆ្ពោះទៅអនាគតបែបបច្ចេកវិទ្យាទំនើប។ realme ចាប់ផ្តើមពីប្រេនគ្មានសូរស័ព្ទ រហូតដល់ល្បីរន្ទឺលើឆាកអន្តរជាតិបាន និងលើសពីការរំពឹងទុករបស់ឧស្សាហកម្ម ព្រមទាំងអតិថិជនទាំងអស់ផងដែរ។

ជោគជ័យដ៏អស្ចារ្យទាំងនេះបានកើតឡើង ក្រោយពី realme បានប្រថុយប្រថានក្នុងយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួនដូចជាសកលភាវូបនីយកម្មតាំងពីដំបូង ដោយពួកគេខិតខំយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយដើម្បីតម្រូវការរបស់អតិថិជន ព្រមទាំងការវេចខ្ចប់ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុត។ ក្នុងផលិតផលដែលមានការរចនាយ៉ាងស្រស់ស្អាត និងងាយស្រួលប្រើជាមួយគំនិតផ្តួចផ្តើមទាំងអស់នេះហើយទើបបានទាក់ទាញដល់យុវវ័យឲ្យក្លាយជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់ប្រេននេះ៕

មតិយោបល់