• 2021-09-23 01:30:57
  • ហាងឆេងផលិតផល

ជិតភ្ជុំហើយ! តម្លៃ Honda PCX 160 ស៊េរីឆ្នាំ២០២១ ធ្លាក់នៅសល់ប៉ុន្មាន?

  • 2021-09-23 01:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងឆេងម៉ូតូលក់នៅតាមហាងជាច្រើននៅភ្នំពេញកំពុងមានការប្រែប្រួល ក្នុងឪកាសជិតភ្ជុំនេះ។ ពិសេសម៉ូតូកំពុងពេញនិយមស៊េរីថ្មីជាច្រើន ដែលជាជម្រើសល្អសម្រាប់អ្នកចង់រកទិញជិះ។

ងាកមកមើលម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ ដែលកំពុងមានអ្នកជិះច្រើន តម្លៃយ៉ាងណាដែរបច្ចប្បន្ន? សម្រាប់តម្លៃពេលបច្ចុប្បន្ន PCX 160 ស៊េរីឆ្នាំ២០២១ នេះមានតម្លៃធ្លាក់ច្រើនគួរសមនៅខ្ទង់ប្រមាណជា ៤ ៣៥០ដុល្លារ (តម្លៃនេះអាចខុសគ្នាតិចតួចនៅតាមហាង)។ PCX 160 ឆ្នាំ២០២១ ចេញលក់នៅខ្មែរដំបូងមានតម្លៃជាង ៥ពាន់ដុល្លារ នៅតាមហាងមួយចំនួន។

វាបានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

Honda PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់