- 2021-09-22 02:15:57
- ព័ត៌មាន
រកឃើញថាតួកុំព្យូទ័រ Mac ផលិតឡើងពីសំបកកំប៉ុងប៊ីយែរ
- 2021-09-22 02:15:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញថាតួកុំព្យូទ័រ Mac ផលិតឡើងពីសំបកកំប៉ុងប៊ីយែរ
ចន្លោះមិនឃើញ
គ្រប់គ្នាធ្លាប់តែឮថា តួកុំព្យូទ័រយួរដៃ Macbook ផលិតពីអាលុយមីញ៉ូម ក៏ប៉ុន្តែគ្រប់គ្នាច្បាស់ជាលាន់មាត់ពេលដឹងថា សារធាតុអាលុយមីញ៉ូមនោះបានមកពី វត្ថុធាតុដើមទាំងស្រុងដែលជារបស់របរកែច្នៃឡើងវិញ ១០០% មានដូចជា៖ សំបកកំប៉ុងស្រាបៀរ (ប៊ីយែរ) ឬកំប៉ុងទឹកក្រូច ជាដើម។ គិតទៅ Apple គិតគូរដល់បរិស្ថានខ្លាំងមែនទែន ណ៎!
យោងទៅលើស្ថាប័នផ្តល់ប៉ាតង់និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (U.S Patent & Trademark) ទើបនឹងបញ្ចេញឲ្យដឹងពីប័ណ្ណស្នើសុំប៉ាតង់ចំនួន ២ មានលេខសម្កាល់ 20210087656 និង 20210087664 ដើម្បីបញ្ជាក់អំពីដំណឹងនេះថា ក្រុមហ៊ុន Apple ផលិតកុំព្យូទ័រ MacBook ផ្សំឡើងដោយសារធាតុអាលុយមីញ៉ូមសុទ្ធមួយតួខ្លួន ឬមួយជុំគ្រោងកុំព្យូទ័រនោះប្រាកដមែន។
រឿងរ៉ាវនេះបើក្រឡេកទៅឆ្នាំ ២០១៨ វិញ Apple បានបញ្ចេញឲ្យដឹងពី គោលជំហរថែរក្សាបរិស្ថានរបស់ខ្លួនចំពោះផែនដីដោយប្រកាសចេញកុំព្យូទ័រម៉ូឌែល Macbook Air 2018 មានគ្រោងឆ្អឹងផលិតពីអាលុយមីញ៉ូមសុទ្ធសាធ។ សម្រាប់ម៉ូឌែលបន្តបន្ទាប់ទៀតក៏នៅតែរក្សាដដែល និងថែមទាំងរចនាវាឲ្យកាន់តែទំនើបខ្លាំងជាងមុន។
រំឮកផងដែរ ទីផ្សារកុំព្យូទ័រយួរដៃរបស់ Apple ជោគជ័យខ្លាំងណាស់។ គិតត្រឹមឆ្នាំ ២០២០ កន្លងទៅ ចំណូលបានពីការលក់ Mac សរុបចំនួន ២៨,៩ លានប៊ីលានដុល្លាឯណោះ បើទោះជាមានការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ដោយ។
កុំព្យូទ័រ Apple មានម៉ូឌែលយួរដៃ MacBook Air, MacBook Pro និងលើតុគឺ iMac ដែលជាផលិតផលសំណព្វចិត្តអ្នកប្រើប្រាស់លើការងារធំៗដែលទើបនឹងប្រកាសចេញប៉ុន្មានខែមុន បំពាក់ដោយបន្ទះឈីបខ្លាំង Apple M1 ថែមទៀតផង៕