/Inter-36/614980b2ed2a6_1632207000_medium.jpg)
- 2021-09-21 08:56:56
- ព័ត៌មាន
កម្មវិធី Bloo បង្កើតគម្រោងមួយផ្ដល់ជូនជម្រើសមិនគិតលុយ ជាពិសេសចំពោះ NGO
- 2021-09-21 08:56:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី Bloo បង្កើតគម្រោងមួយផ្ដល់ជូនជម្រើសមិនគិតលុយ ជាពិសេសចំពោះ NGO
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះ Bloo គឺជាកម្មវិធីគ្រប់គ្រងគម្រោងកាងារ បង្កើតចេញជាគម្រោងមូលនិធិមួយមានឈ្មោះថា «Bloo4Good» ផ្ដល់ជូននូវអាជ្ញាប័ណ្ណ(Official license) ប្រមាណជាង ៥,០០០ គិតជាទឹកប្រាក់សរុបចំនួន ២.៥ លានដុល្លារអាមេរិច ទៅកាន់ស្ថាប័នអប់រំ, អង្គការមិនមែនរដ្ឋាភិបាល និង អង្គការមិនគិតប្រាក់កម្រៃនានា។
គម្រោងនេះបង្កើតឡើងក្នុងគោលបំណងជួយទៅដល់អង្គការ និងអ្នកដែលបានធ្វើអំពើល្អទៅដល់សង្គមដូចដែលបានលើកឡើងខាងលើ ដើម្បីចូលរួមជុំរុញឱពួកគេបន្តធ្វើអំពើល្អៗទាំងនោះតទៅទៀត។
ប្រសិនបើអ្នកជា ស្ថាប័នអប់រំ, អង្គការមិនមែនរដ្ឋាភិបាល និងអង្គការមិនគិតប្រាក់កម្រៃ ហើយកំពុងស្វែងរកអាជ្ញាប័ណ្ណឥតគិតថ្លៃពី Bloo អ្នកអាចធ្វើតាមវិធីដូចខាងក្រោម៖
●បង្កើតគណនីនៅលើ Bloo.io
●បញ្ជូនពាក្យស្នើសុំតាមអ៊ីនធឺណិត នៅទីនេះ
●ក្រុម Bloo នឹងពិនិត្យឡើងវិញក្នុងរយៈពេល ២៤-៤៨ ម៉ោង
●បន្ទាប់ពីការបញ្ជាក់ ត្រូវបានទទួលនោះអ្នកនឹងបានអាជ្ញាប័ណ្ណប្រើប្រាស់ជារៀងរហូត។
Bloo គឺជាកម្មវិធីគ្រប់គ្រងគម្រោងកាងារ តាមប្រព័ន្ធអ៊ិនធឺរណែតបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើភាពសាមញ្ញនិងមានតំលៃសមរម្យសម្រាប់គ្រប់អាជីវកម្មទាំងអស់។ វាផ្ដល់ភាពងាយស្រួលលើការគ្រប់គ្រងគម្រោងកាងារ ជួយសំរួលលំហូរការងារនៃអាជីវកម្មរបស់អ្នកប្រេីប្រាស់ឲ្យមានរបៀបរបៀបរយត្រឹមត្រូវល្អ។
លើសពីនេះ Bloo ក៏ត្រូវបានប្រេីប្រាស់ ដោយអង្គការជាង ១,៣០០ នៅទូទាំង ១២០+ ប្រទេសនិងមានភាសាជាច្រើនរួមមាន ខ្មែរ អង់គ្លេស វៀតណាម បារាំងនិង អេស្ប៉ាញ។
បច្ចុប្បន្ននេះកម្មវិធី Bloo មានតម្លៃត្រឹមតែ ៥០ ដុល្លារក្នុងមួយខែ អាចប្រើប្រាស់គ្មានដែនកំណត់ទៅលើចំនួននាក់ប្រើ និងការផ្ទុកទិន្នន័យ។
មិនតែប៉ុណ្ណោះBloo ក៏បានផ្ដល់ជាមុខងារសំខាន់ៗជាច្រើនដូចជា Board, Calendar, List, Map, Activity feed, Notifications, Import & Export, Forms, Automation និងផ្សេងៗទៀតសម្រាប់ជួយសម្រួលដល់ការគ្រប់គ្រងរបស់អ្នក។
អ្នកក៏អាចចែករំលែកកាងារជាមួយសមាជិកក្រុមរបស់អ្នក ដើម្បីជួយជុំរុញកិច្ចសហការឱកាន់តែល្អប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយពេលវេលា។ អ្នកអាចផ្ញើអ៊ីមែល Bloo តាមរយៈអ៊ីម៉ែល help@bloo.io ឬទៅកាន់គេហទំព័ www.bloo.io។