• 2021-09-21 06:24:02
  • ព័ត៌មាន

មកមួយទៀតហើយ! រោងចក្រតម្លើងរថយន្តរបស់ក្រុមហ៊ុនធំមួយ នឹងធ្វើនៅក្រុងប៉ោយប៉ែត

  • 2021-09-21 06:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​យល់ព្រម​សំណើ​សុំវិនិយោគ គម្រោងបង្កើតរោងចក្រផ្គុំ និង​តម្លើង​រថយន្តរបស់ក្រុមហ៊ុន “HGB MOTORS ASSEMBLY CO., LTD.” ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី ២១ ខែកញ្ញានេះ។

រូបតំណាង

គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តរបស់ក្រុមហ៊ុន “HGB MOTORS ASSEMBLY CO., LTD.” នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង៕

អត្ថបទ៖ ម៉េងងី

មតិយោបល់