• 2021-09-21 05:00:07
  • ផលិតផលថ្មី

ឧបករណ៍​បញ្ជាំង Slide របស់ Xiaomi តូចញេប​​តែ​ខ្លាំង ទុកមើលកុនក្នុងបន្ទប់ក៏បាន

  • 2021-09-21 05:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ទើបនឹងបញ្ចេញឧបករណ៍វៃឆ្លាតសម្រាប់ប្រើក្នុងផ្ទះ Smart home ជំនាន់​ថ្មី​មួយ​ទៀតគឺជា Mi Smart Compact Projector (ឧបករណ៍​បញ្ជាំង Slide ទៅ​ជញ្ជាំង​) ដែលមាន​សមត្ថភាព​ខ្ពស់ ប្រើការបានច្រើនមុខលើស​ពី Projector ពីមុន​ៗ។

បង្ហាញរូបកម្រិតដល់ 1920x1080 resolution

ក្រៅពីមុខងារប្រើជាចម្បង ដើម្បីបញ្ជូនរូបភាព ឬវីដេអូទៅជញ្ជាំង នៅលើ projector ស៊េរីថ្មីនេះវាមានរន្ធដោតខ្សែ HDMI, រន្ធដោតខ្សែ 3.5mm សម្រាប់ភ្ជាប់ទៅ Speakers បញ្ចេញសំឡេងច្បាស់ល្អដោយបច្ចេកវិទ្យា Dolby atmos ។

នៅផ្នែកខាងក្រោយមានរន្ធ USB 2.0, ភ្ជាប់ប្រើការជាមួយ Android TV 9.0 ក៏បាន មានភ្ជាប់បច្ចេកវិទ្យា​បញ្ជាដោយ​សំឡេង Google Assistant, មានរន្ធបញ្ចេញសំឡេងពីរមុខ-ក្រោយ 5W speakers, មាន WiFi 6 អាចភ្ជាប់ Bluetooth 5.0 BLE និងគាំទ្របច្ចេកវិទ្យា Google Chromecast ថែមទៀតផង។

បញ្ជាំងចម្ងាយជាង ៣ម៉ែត្រទំហំ ១២០ អ៊ីញនៅតែច្បាស់ល្អ

ផលិតផលថ្មីឆ្នាំ ២០២១ នេះឌីហ្សាញរាងរៅខាងក្រៅទាក់ទាញជាងម៉ូឌែលមុនៗ ទំហំតូចប៉ុនប្រអប់នំប៉ុណ្ណោះ។ អត្ថប្រយោជន៍នៃរូបរាងតូច Cute លើឧបករណ៍នេះ ផ្តល់ភាពងាយស្រួលទុកដាក់ ប្រើការនៅគ្រប់ទីកន្លែង សូម្បីតែចង់មើលកុនក្នុងបន្ទប់ផ្ទាល់ខ្លួនក៏បាន។

ចំពោះតម្លៃវិញ កំពុងដាក់លក់លើ Amazon គឺ ៤៩៩ ដុល្លារ និងនៅលើវិបសាយផ្លូវការតម្លៃដូចគ្នា៕

អត្ថបទ៖ រក្សា

មតិយោបល់