• 2021-09-21 02:07:41
  • ព័ត៌មាន

វីដេអូបើកប្រអប់ដំបូង iPhone 13 Pro Max របៀបវេចខ្ចប់ថ្មី គ្មានថង់ផ្លាស្ទិច

  • 2021-09-21 02:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូបើកប្រអប់ដំបូងបំផុត iPhone 13 Pro Max ពណ៌មាស ត្រូវបានចែកចាយពេញបណ្ដាញសង្គមនៅមុននេះបន្ដិច ដោយប្ដូរស្ដាយវេចខ្ចប់ថ្មីគ្មានថង់ផ្លាស្ទិច និងប្រើសន្ទះ shield ចំនួន២ សម្រាប់ហែកបើកប្រអប់។ នេះបើយោងទៅតាម Youtuber: SalimBaba Technical នៅឯ ប្រទេសឌូបៃ។

ថ្វីត្បិតថា ស្ដាយវេចខ្ចប់ត្រូវបានប្ដូរ ប៉ុន្ដែនៅក្នុងប្រអប់វិញ គឺមិនខុសពី iPhone 12 នោះទេ គឺមាន iPhone មួយគ្រឿង ខ្សែសាក USB-Cទៅ Lightning ម្ជុលចាក់ស៊ីម ស្ទីកគ័រផ្លែប៉ោម២សន្លឹក និងក្រដាសណែនាំ។

ដើម្បីឱ្យជ្រាបច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

គួរបញ្ជាក់ថា នេះជាវីដេអូនេះលេចធ្លាយពី iPhone 13 Pro Max ប៉ុន្ដែវាក៏មានភាគរយខ្ពស់ ដែលថា ត្រកូល iPhone 13 នឹងប្រើស្ដាយវេចខ្ចប់ថ្មីដូចខាងលើ។

បន្ថែមពីនេះ Apple នឹងដាក់លក់ ត្រកូល iPhone 13 ជាផ្លូវការនៅ ថ្ងៃទី២៤ ខាងមុខនេះ រីឯការបើកឱ្យកម្មង់ទិញ គឺចាប់បើកពី ថ្ងៃទី១៧ មកម៉្លេះ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់