• 2021-09-21 01:44:25
  • ព័ត៌មាន

ឡាន SUV អគ្គិសនី Cadillac ដាក់ឲ្យកក់ជាង ១០នាទី ដាច់ស្តុកអស់បាត់!

  • 2021-09-21 01:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Cadillac បានប្រកាសថា រថយន្តអគ្គិសនី Cadillac Lyriq Debut Edition ស៊េរីឆ្នាំ២០២៣ បានដាច់អស់ពីស្តុកហើយ ក្នុងរយៈពេលជាង ១០នាទីប៉ុណ្ណោះ បន្ទាប់ពីបើកឲ្យអតិថិជនធ្វើការកក់ កាលពីថ្ងៃសៅរ៍កន្លងទៅ។

គួរឲ្យដឹងថា ក្រុមហ៊ុន Cadillac តម្រូវឲ្យអតិថិជនកក់លុយចំនួន ១០០ដុល្លារ លើរថយន្ត Lyriq Debut Edition ឆ្នាំ២០២៣ នេះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាការកក់មុនប៉ុណ្ណោះ និងមិនមែនជាការបញ្ជាទិញឡើយ ខណៈពេលដែលការកក់មួយចំនួនប្រហែលអាចនឹងមិនឈានដល់ការទិញនោះទេ។

គ្រប់រថយន្តអគ្គិសនី Cadillac Lyriq Debut Edition ទាំងអស់ នឹងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០០,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយគ្រឿង ដែលមានកម្លាំង ៣៤០សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ។

លក្ខណៈពិសេសមួយចំនួនលើ SUV នេះមានដូចជា ប្រព័ន្ធបូម advanced five-link suspension system, ដំបូលកញ្ចក់ពេញ, យ៉ាន់កង់ ២០អ៊ីញស្តង់ដារ និង ២២អ៊ីញជា Option, ប្រព័ន្ធសំឡេង AKG Studio មាន Speaker ១៩គ្រាប់, មុខងារ active noise cancellation, ដៃចង្កូតមានមុខងារកម្តៅ ព្រមទាំង កុងទ័រ និងអេក្រង់កម្សាន្តទំហំ ៣៣អ៊ីញជាដើម។

ក្រៅពីនោះ វាមានមុខងារសុវត្ថិភាពជាច្រើនរួមទាំង Adaptive Cruise Control, Blind Zone Steering Assist, Enhanced Automatic Parking Assist, Enhanced Automatic Emergency Braking, Following Distance Indicator, Front Pedestrian Braking with Bicyclist Detection, HD Surround Vision and Vision Recorder, Rear Camera Mirror, Rear Cross Traffic Braking, Rear Pedestrian Alert, Reverse Automatic Braking និង Side Bicyclist Alert ទៀតផង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់