• 2021-09-21 01:35:42
  • ផលិតផលថ្មី

កក់ឲ្យហើយទៅ! iPhone 13 Pro Max នឹងមកដល់ខ្មែរចុងសប្ដាហ៍ នេះតម្លៃវា

  • 2021-09-21 01:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 Pro Max ទើបបាន​ប្រកាស​ចេញ​​កាល​ពី​ថ្ងៃ​ទី ១៤ ខែកញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ និងបើកឱ្យកម្មង់ចាប់ពី ថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ ថ្ងៃទី២៤ ខែកញ្ញាខាងមុខ។ សម្រាប់​ប្រទេស​កម្ពុជា​វិញ​ក៏​កំពុង​តែ​ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ជា​មួយ​ថ្ងៃ​មក​ដល់ ​និង​តម្លៃ​ផង​ដែរ។ ទាកទង​ជា​មួយ​តម្លៃ និងថ្ងៃ​មក​ដល់​ក៏​មាន​ហាង​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញជាច្រើន។

នេះគឺ​ជា​តម្លៃ iPhone 13 Pro Max ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ១ ៦០០ដុល្លារជាង Code ZA/HK នឹងមក​ដល់​ថ្ងៃ​ទី ២៦ ខែកញ្ញា នេះ។ iPhone 13 Pro Max ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ១ ៤០០ដុល្លារជាង Code LL USA នឹងមក​ដល់​ថ្ងៃ​ទី ២៧ ខែកញ្ញា នេះ ដែលបានដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ពីហាង 3Plus Mobile។ សម្រាប់តម្លៃទីផ្សារបរ​ទេស​​វិញ​ iPhone 13 mini មានតម្លៃចាប់ពី ៦៩៩ដុល្លា។ iPhone 13 មានតម្លៃចាប់ពី ៧៩៩ដុល្លារi។ Phone 13 Pro មានតម្លៃចាប់ពី ៩៩៩ដុល្លារ។ iPhone 13 Pro Max មានតម្លៃចាប់ពី ១០៩៩ដុល្លារ។

ជម្រើសពណ៌

iPhone 13 series ជំនាន់ថ្មីនេះ មានក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB៕

អត្ថបទ៖ ម៉េងងី

មតិយោបល់