• 2021-09-20 10:06:45
  • ព័ត៌មាន

តេស្ត​រួច​ហើយ! វៀតណាម អះ​អាង​ថា​ក្លាយ​ជា​ប្រទេសមាន 5G លឿន​​ជាង​គេ​នៅ​​អាស៊ី​​

  • 2021-09-20 10:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងបេសកម្មដំឡើងនិងសាកល្បងបណ្ដាញ 5G នៅទីក្រុងហាណូយ វៀតណាម ទទួលបានលទ្ធផលយ៉ាងភ្ញាក់ផ្អើលមួយនោះគឺល្បឿន 4.7Gb/s អានថា «៤.៧ ជីហ្គាប៊ីតក្នុងមួយវិនាទី» ។

បន្ទាប់ពីតេស្តរួចរាល់ វៀតណាម អះអាងថា ល្បឿនប៉ុណ្ណេះខ្លួនអាចកត់ចូលជាកំណត់ត្រាថ្មីជាប់ជា ល្បឿន 5G លឿន​ជាងគេ​ក្នុង​តំបន់​អាស៊ី​។ វាលឿនជាង ៤០ ដងធៀបនឹងល្បឿន 4G និងលឿនជាង 5G នៅតាមបណ្ដាប្រទេសនានាថែមទៀតផង។

យ៉ាងណាមិញ ល្បឿននេះត្រូវបានគេតេស្តនៅក្នុង មន្ទីរពិសោធន៍ មិនទាន់ដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ។

ក្រុមអ្នកស្រាវជ្រាវនៅ Viettel Innovation Lab តំណាងឲ្យក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅ វៀតណាម Viettel បង្ហាញឲ្យដឹងនូវ បច្ចេកទេសដែលខ្លួនប្រើប្រាស់ ដើម្បីឈានដល់សម្រេចគោលដៅនោះគឺ បច្ចេកវិទ្យា 5G ultra-short wave (mmWave) បំពាក់នៅលើឧបករណ៍ E-UTRA New Radio Dual Connectivity (EN-DC) ដែលជា ឧបករណ៍ទំនើបចុងក្រោយបំផុត ផលិតឡើងជាពិសេស ក្រោមការសហការដោយ ក្រុមហ៊ុនទូរគមនាគមន៍ Ericsson Network និងក្រុមហ៊ុន Qualcomm ។

ត្បិតថាមិនទាន់ប្រកាសជាសាធារណៈក៏ដោយ តែលទ្ធផលខាងលើនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អនៃការកសាងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ 5G ឲ្យបានទូទាំងប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទទាក់ទង៖

ប្រភព៖ Vietnamnet ប្រែ​សម្រួល៖ រក្សា

មតិយោបល់