• 2021-09-20 08:39:11
  • ព័ត៌មាន

របស់សំខាន់អ្នកប្រើចង់បានខ្លាំង បែរជាគ្មានលើ iPhone 13

  • 2021-09-20 08:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំថាមពលថ្មធំ ប្រើបាន​ច្រើន​ម៉ោង និង​មាន​ដុំ​សាក​ភ្លើង​ល្បឿន​លឿន​ក្នុង​ប្រអប់ សុទ្ធសឹង​តែ​ជា​របស់សំខាន់សម្រាប់ប្រើប្រចាំថ្ងៃ។ ចំពោះអ្នកធ្លាប់ប្រើ iPhone តែងប្រាថ្នាចង់ឃើញតាំងពីម៉ូឌែលមុនៗរហូតដល់ស្រឡាយ iPhone 13 ឆ្នាំ ២០២១ នៅតែគ្មានវត្តមានដដែល។

ឧបករណ៍សាក MagSafe wireless

មិនខុសពីសព្វដងនៅក្នុងប្រអប់ iPhone គ្មានកាសនិងដុំសាកភ្លើងល្បឿនលឿន។ ប្រសិនបើចង់បាន ដុំសាកភ្លើងល្បឿនលឿន ត្រូវចំណាយលុយបន្ថែមទិញខាងក្រៅដូចជា ដុំសាក 20W សាកថ្ម ៣០ នាទីឡើងបាន ៥០% ឬឧបករណ៍សាក MagSafe wireless កម្លាំង 15W និង Qi wireless កម្លាំង 7.5W ដែលមានតម្លៃរៀងខ្លួនចាប់ពី ៣៩ ដុល្លារដល់ ១២៩ ដុល្លារ (តម្លៃលើិវិបសាយ Apple ឬអាចថ្លៃជាងនេះផង បើលក់នៅតាមហាងអេឡិចត្រូនិចនានាផ្សេងៗគ្នា)។

មកដល់ឆ្នាំ ២០២១ នេះមកបើធៀបនឹង ស្មាតហ្វូនក្រុមហ៊ុនដទៃៗពួកគេបានដំឡើងដុំសាកដល់ 65W ឬ 120W ក្នុងប្រអប់មកស្រាប់ ឯទំហំថ្មធំដល់ទៅ ៥០០០ mAh ថែមទៀតផង។

ខ្សែសាក

ខាងក្រោមនេះគឺ ទំហំថ្មលើ iPhone 13 Series ដូចមានក្នុងរូប

យ៉ាងណាមិញ Apple ក៏បានបញ្ជាក់ដែរចំពោះ iPhone 13 Pro Max ថាមពលថ្មធំជាងគេត្រឹម ៤៤០០ mAh ប្រើបានយូរជាង iPhone 12 Pro Max ជំនាន់មុនខ្ទង់ ២ម៉ោងកន្លះ។

ដោយឡែកចំពោះសមត្ថភាពទូទៅ iPhone 13 មានចំណុចខ្លាំងសឹង​តែគ្រប់​ចំណុចទាំងអស់​ទាំង កាមេរ៉ាមុខនិងក្រោយ។ ជាពិសេស បន្ទះឈីបថ្មី A15 Bionic បង្ហាញថា វាជាកំពូលល្បឿនជាងគេ នៅតែរក្សាតំណែងជា ឈីបដំណើរការខ្លាំងជាងគេ មិនខុសពីរាល់ឆ្នាំ។ រីឯ iOS 15 ត្រៀមប្រកាសចេញផ្លូវការនៅថ្ងៃទី ២១ កញ្ញា ក៏រំពឹងថានឹងមាន មុខងារផ្តោតលើការសន្សំសំចៃថ្ម ផងដែរ៕

អត្ថបទ៖ រក្សា

មតិយោបល់