• 2021-09-20 04:28:03
  • ហាងឆេងផលិតផល

តម្លៃ iPhone 13 ឆ្នាំនេះ ដាក់​ឲ្យ​កុម្ម៉ង់ទិញ ខុសគ្នាយ៉ាងណាទៅជាមួយ iPhone 11/12

  • 2021-09-20 04:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​ឆ្នាំ​មុនៗក្រុមហ៊ុន​ផលិត​ស្មាតហ្វូនដ៏​មាន​ភាព​ល្បី​ល្បាញ Apple បាន​ប្រកាស​ចេញ iPhone ស៊េរី​ថ្មី​គឺ iPhone 13 series រួម​ជា​មួយ​ផលិត​ផល​ថ្មីៗជា​ច្រើន​ទៀត។

តែ​សម្រាប់​ប្រទេស​កម្ពុជា​វិញ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជា​រៀង​រាល់​ឆ្នាំ​​ក្រោយ​ពេល​ប្រកាស​ចេញ​ក្រៅពី​លក្ខណ:​សម្បត្តិ នោះ​គឺ​តម្លៃ និង​ថ្ងៃ​មក​ដល់​របស់ iPhone ស៊េរីថ្មី​នេះ។

តែថ្ងៃ​នេះ Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​មើល​តម្លៃ​របស់ iPhone ចំនួន ៣ជំនាន់​ចុង​ក្រោយ​ពេល​មក​ដល់​ខ្មែរ មាន​ដូច​ជា iPhone 11, iPhone 12 និង iPhone 13 ដែល​ទើប​ប្រកាស​ចេញ៖

តម្លៃ iPhone 11 មក​ដល់​ខ្មែរដំបូងកាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០១៩៖

  • iPhone 11 ទំហំ 64GB មាន​តម្លៃ ៩១៥ ដុល្លារ។ ទំហំ 128GB មាន​តម្លៃ ៩៨៥ ដុល្លារ។ ទំហំ 256GB មាន​តម្លៃ ១ ០៨៥ ដុល្លារ។

  • iPhone 11 Pro ទំហំ 64GB មាន​តម្លៃ ១ ៣៤៥ ដុល្លារ។ ទំហំ 256GB មាន​តម្លៃ ១ ៥២៥ ដុល្លារ។ ទំហំ 512GB មាន​តម្លៃ ១ ៧២៥ ដុល្លារ។

  • iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃ ១ ៥១៥ ដុល្លារ។ ទំហំ 256GB មាន​តម្លៃ ១ ៦៨៥ ដុល្លារ។ ទំហំ 512GB មាន​តម្លៃ ១ ៨៩៥ ដុល្លារ។

តម្លៃ iPhone 12 មក​ដល់​ខ្មែរដំបូងកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០៖

  • iPhone 12 ទំហំ 64G តម្លៃ ៩៩៩ដុល្លារ។ ទំហំ 128G តម្លៃ ១០៥៩ដុល្លារ។ ទំហំ 256G តម្លៃ ១១៥៩ដុល្លារ។

  • iPhone 12 Pro ទំហំ 128GB តម្លៃខ្ទង់ ១ ២៤៩ដុល្លារ ទំហំ 256GB តម្លៃខ្ទង់ ១ ៣៤៩ដុល្លារ និងទំហំ 512GB មានតម្លៃខ្ទង់ ១ ៥៤៩ដុល្លារ។

  • iPhone 12 Pro Max ទំហំ 128GB តម្លៃខ្ទង់ ១ ៤១៩ដុល្លារ ទំហំ 256GB តម្លៃខ្ទង់ ១ ៥៧៩ដុល្លារ និងទំហំ 512GB មានតម្លៃខ្ទង់ ១ ៧៩៩ដុល្លារ។

iPhone 13 ​ដែល​នឹង​មកដល់​ខ្មែរនៅថ្ងៃទី ២៤-២៦ ខែកញ្ញា សម្រាប់ Code ZA/ZP និងមក​ដល់​នៅ​ថ្ងៃទី ០១-០៣ ខែតុលាសម្រាប់​ Code LL ដែល​បាន​ដាក់​ឲ្យ​កុម្ម៉ង់ទិញពីហាង 3 Plus Mobile៖

  • iPhone 13 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៩៩៩ដុល្លារ។ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ០៩៩ដុល្លារ។ ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ២៩៩ដុល្លារ។

  • iPhone 13 Proទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ១ ២៩៩ដុល្លារ។ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ៤៩៩ដុល្លារ។ ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ៦៩៩ដុល្លារ។ ទំហំផ្ទុក 1TB មានតម្លៃខ្ទង់ ១ ៨៩៩ដុល្លារ។

  • iPhone 13 Pro Max ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ១ ៣៩៩ដុល្លារ។ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ៥៩៩ដុល្លារ។ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ៧៩៩ដុល្លារ។ ទំហំផ្ទុក 1TB មានតម្លៃខ្ទង់ ១ ៩៩៩ដុល្លារ។

គូស​បញ្ជាក់​ថាសម្រាប់ iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB៕

អត្ថបទ៖ ម៉េងងី

មតិយោបល់