- 2021-09-20 04:05:32
- ព័ត៌មាន
ក្រុមប្រឹក្សាសុវត្ថិភាព NTSB ចាត់ទុកកម្មវិធី Autopilot របស់ Tesla ជាការបោកបញ្ឆោត
- 2021-09-20 04:05:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមប្រឹក្សាសុវត្ថិភាព NTSB ចាត់ទុកកម្មវិធី Autopilot របស់ Tesla ជាការបោកបញ្ឆោត
ចន្លោះមិនឃើញ
លោកស្រី Jennifer Homendy អ្នកដឹកនាំរបស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក (National Transportation Safety Board-NTSB) បានធ្វើការរិះគន់ខ្លាំងៗទៅលើកម្មវិធីដែលអាចបើកឡានបានដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla។ នេះបើតាមការផ្សព្វផ្សាយរបស់សារពត៌មាន The Wall Street Journal ដែលបានជួបសម្ភាសកាលពីពេលថ្មីៗ។
លោកស្រីបាននិយាយថា ក្រុមហ៊ុនត្រូវតែដោះស្រាយ អំពីបញ្ហាសុវត្ថិភាពសាមញ្ញៗ មុននឹងបន្ថែមមុខងារមួយចំនួនទៀតទៅក្នុងកម្មវិធី Autopilot និង Full Self Driving របស់ពួកគេ។ ទាំងអ្នកស្រាវ ជ្រាវផ្នែកសុវត្ថិភាពក្នុងការបើកបរនិង NTSB មានការព្រួយបារម្ភចំពោះឈ្មោះដែលក្រុមហ៊ុនបានប្រើជាមួយនឹងកម្មវិធីទាំងនេះ។
លោកស្រីបានបញ្ជាក់ថា ការដាក់ឈ្មោះកម្មវិធីដែលអាចបើកដោយស្វ័យប្រវត្តិថា 'Full Self Driving' គឺជាការបោកបញ្ឆោត ព្រោះវាធ្វើឱ្យអ្នកបើកបរភាគច្រើនមានការភាន់ច្រឡំថា កម្មវិធីនេះអាចបើករថយន្តបានដោយស្វ័យប្រវត្តិទាំងស្រុង ប៉ុន្តែតាមការពិត ស្វ័យភាពរបស់កម្មវិធីគឺនៅមានកំណត់នៅឡើយ ហើយវាមានប្រសិទ្ធភាពតែក្នុងកាលៈទេសៈមួយចំនួនប៉ុណ្ណោះ។
ការកត់សម្គាល់របស់លោកស្រី Homendy មិនមានន័យថា ពួកគេនឹងបិទ ឬធ្វើការហាមឃាត់ការប្រើប្រាស់កម្មវិធី Autopilot ឬ Full Self Driving នេះនៅឡើយទេ ប៉ុន្តែវាក៏ជាការក្រើនរំឭកមួយដល់អ្នកប្រើប្រាស់កម្មវិធីទាំងនេះឱ្យមានការប្រុងប្រយ័ត្នផងដែរ៕
ប្រភព៖ Anti Cyber Crime Department