• 2021-09-17 02:23:42
  • ហាងឆេងផលិតផល

មកដឹងតម្លៃ រថយន្ដ Pick Up ពេញនិយម Hilux Revo Rally ស៊េរីឆ្នាំ២០២២ កំពុងលក់នៅខ្មែរ

  • 2021-09-17 02:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hilux Revo Rally រថយន្ដប្រភេទ Pick Up ដែលកំពុងវត្តមានលក់នៅកម្ពុជា បានចេញដល់ស៊េរីឆ្នាំ២០២២ ហើយ។ រថយន្តដែលភាពល្បីមួយនៅកម្ពុជា កំពុងទាក់ចិត្តអ្នកប្រើនៅស្រុកខ្មែរជាច្រើក្នុងចំណោមឡាន Pick Up ដទៃទៀត។

រូបភាព៖ Toyota Cambodia

Hilux Revo Rally ស៊េរីឆ្នាំ២០២២ បានបន្ថែមពីលើកញ្ចប់សុវត្ថិភាពឆ្លាតវៃ-TSS ដែលមានស្រាប់ដូចជា DRCC (Dynamic Radar Cruise Control), LDA (Lane Departure Alert) និង PCS (Pre Collision System), មខងារ (Dual Zone Air Con) ការកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ, Sensor (Tire Angle Monitoring) ប្រាប់ដំណឹង និង ទិសដៅកង់។

Hilux Revo Rally ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ ប្រអប់លេខ 6 វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ។ រថយន្តប្រភេទ Pick Up ដែលកំពុងមានភាពពេញនិយមនេះមានលក់នៅលើទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃប្រមាណជា ៥ ៣៤០០ ដុល្លារ (លើកលែង ពណ៌សកាំម៉ៃ)។

ចំណុចផ្លាស់ប្ដូររបស់ Hilux Revo Rally ស៊េរីឆ្នាំ២០២២ មាន៖ កាមេរ៉ា 360 ដែលបង្ហាញរូបភាពមួយជុំរថយន្ត, ឧបករណ៍បំពងសម្លេង បាស់ JBL 9 គ្រាប់, មុខងារ (Dual Zone Air Con) ការកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ, មុខងារ Electro Chromic Mirror ប្រព័ន្ធជំនួយការផ្តាច់ចំណាំងផ្លាតពីខាងក្រោយ, កៅអីជំនួយខ្យល់ត្រជាក់ទាំងអ្នកបើកបរនិងរួមដំណើរផ្នែកខាងមុខ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់