• 2021-09-16 07:15:43
  • ព័ត៌មាន

តម្លៃខុសគ្នា២សន្លឹក! ធ្វើឱ្យ iPhone 13 និង 13 Pro ខុសគ្នាច្រើនប៉ុណ្ណា?

  • 2021-09-16 07:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ដាក់លក់ iPhone 13 និង 13 Pro តម្លៃខុសត្រូវគ្នា ២០០ដុល្លារ ដោយមួយតម្លៃ ៧៩៩ដុល្លារ និងមួយទៀតតម្លៃ ៩៩៩ដុល្លារ។ ក្នុងតម្លៃខុសគ្នា ២សន្លឹកនេះ ធ្វើឱ្យពីរម៉ូឌែល ខុសគ្នាយ៉ាងច្រើនដូចខាងក្រោម។

១. ចំណុចខុសគ្នា

  • iPhone 13 Pro ប្រើបច្ចេកវិទ្យា Pro-Motion មានល្បឿន refresh rate 120Hz តែ iPhone 13 មាន refresh rate ត្រឹម60Hz
  • iPhone 13 Pro មាន 5-core GPU ខណៈ iPhone 13 មាន ត្រឹម 4-core GPU
  • iPhone 13 Pro ទម្ងន់ ២០៤ក្រាម ខណៈ iPhone 13 ទម្ងន់ ១៧៤ក្រាម
  • iPhone 13 Pro មានលែនកាមេរ៉ា Telephoto លើស iPhone 13
  • iPhone 13 Pro មាន optical zoom 3x, iPhone 13 មិនមាន
  • iPhone 13 Pro មានមុខងារថតវីដេអូ ProRes ងាយស្រួលដល់ការ edit ទាំងលើ iPhone និង Mac
  • iPhone 13 Pro មានទំហំផ្ទុកធំអស់ 1TB លើស iPhone 13 ដែលមានទំហំផ្ទុកធំអស់ 512GB
  • iPhone 13 Pro អាចទស្សនាវីដេអូបាន ២២ម៉ោង និងទស្សនាដោយប្រើអ៊ីនធឺណិតបាន ២០ម៉ោង ដោយឡែក iPhone 13 អាចទ្រទ្រង់បានត្រឹម ១៩ម៉ោង និង ១៤ម៉ោង តែប៉ុណ្ណោះ

២. ចំណុចសំខាន់ដែលដូចគ្នា

  • អេក្រង់ Super Retina XDR ជាប្រភេទ OLED ទំហំ ៦,១អ៊ិញ មានកម្រិតបង្ហាញ 2532 x 1170 ភីកសែល ជាមួយនឹងដង់ស៊ីតេ ៤៦០ភីកសែលក្នុងមួយអ៊ិញ និងមានកម្រិតពន្លឺ ១២០០nits
  • ថ្ងាសឆកតូចជាងមុន ២០%
  • ប្រើឈីប A15 មាន 6‑core CPU
  • មានមុខងារថតកុន Cinematic mode
  • មានស្ដង់ដារការពារ IP68 ធន់នឹងទឹកជម្រៅ ៦ម៉ែត្រ បានដល់ ៣០នាទី
  • ប្រើទំហំផ្ទុកចាប់ផ្ដើមពី 128GB
  • មានថាមពលថ្មប្រើបានយូរជាង iPhone ជំនាន់មុន ១ម៉ោងកន្លះ
  • ប្រើដុំសាក 20W (លក់ផ្សេងពី iPhone) អាចសាកថ្មដល់ ៥០% ក្នុងពេល ៣០នាទី។

អត្ថបទ៖ កុសល

មតិយោបល់