• 2021-09-16 04:30:34
  • ព័ត៌មាន

iPhone 13 ស្មាតហ្វូនដំបូងបំផុតបំពាក់ eSim ភ្លោះ

  • 2021-09-16 04:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 13 ទាំង៤ម៉ូឌែល ទើបប្រកាសចេញក្ដៅៗ បានផ្ដល់ជម្រើសពិសេសដល់អ្នកប្រើមិនចាំបាច់ពិបាកដោះដូរស៊ីម ដោយគាំទ្រ eSim ចំនួនពីរ (dual eSIM) ដែលមិនធ្លាប់មានលើ iPhone ជំនាន់មុន។ នេះបើយោងទៅតាមប្រភពបច្ចេកទេស technical specifications ពី Apple ផ្ទាល់។

dual eSIM មានន័យថា អ្នកប្រើប្រាស់អាចប្រើស៊ីមពីរដំណាលគ្នាជាប្រភេទ eSim។ ដោយឡែកអ្នកប្រើក៏មានជម្រើសមួយទៀត គឺប្រើស៊ីមកាតប្រភេទ nano ជាមួយនឹង eSim បានផងដែរ។

គួរបញ្ជាក់ថា Apple បានបំពាក់បច្ចេកវិទ្យា eSim លើស្មាតហ្វូនខ្លួនដំបូង តាំងពីជំនាន់ iPhone XS, XS Max និង XR ក្នុង ឆ្នាំ២០១៨ មកម៉្លេះ៕

អត្ថបទ៖ កុសល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី