
- 2021-09-16 03:11:06
- ព័ត៌មាន
Mazda CX-5 ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ អាប់ដេតស្ទីលថ្មី និងប្រើប៉ុងពីរស្តង់ដារទាំងអស់
- 2021-09-16 03:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda CX-5 ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ អាប់ដេតស្ទីលថ្មី និងប្រើប៉ុងពីរស្តង់ដារទាំងអស់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mazaa បានប្រកាសចេញរថយន្ត CX-5 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការហើយ សម្រាប់ទីផ្សារអាមេរិក។
រថយន្ត Mazda CX-5 ឆ្នាំ២០២២ ឥឡូវនេះនឹងមានបំពាក់ប្រព័ន្ធបើកបរប៉ុងពីរមកស្តង់ដារ គ្រប់ម៉ូដែលទាំងអស់តែម្តង ហើយក៏ទទួលបានការអាប់ដេតទៅលើការឌីហ្សាញផងដែរ។
អ្វីដែលជាការផ្លាស់ប្តូរធំបំផុតលើរូបរាងនោះ គឺផ្នែកខាងមុខ និងខាងក្រោយ ជាមួយនឹងការបំពាក់ប៉ាណាមុខថ្មី ឌីហ្សាញបែប 3D, ចង្កៀងមុខ-ក្រោយ LED ថ្មី ព្រមទាំងយ៉ាន់ aluminum alloy ថ្មី ដែលជួយឲ្យស៊េរីឆ្នាំ២០២២ នេះ មើលទៅខុសប្លែកពីស៊េរីឆ្នាំ២០២១ តែម្តង។
ចំពោះ Mazda CX-5 ប្រភេទប្រើម៉ាស៊ីន Turbo វិញ ក៏បានផ្លាស់ប្តូរឈ្មោះពី Grand Touring Reserve មក 2.5 Turbo ដែរ ដោយមានលេងពណ៌ខ្មៅរលោងលើផ្នែកខាងក្រៅ ខណៈដែលកាប៊ីនខាងក្នុងមានរំលេចពណ៌ និងថ្នេរដេរពណ៌ក្រហមទៀតផង។
ក្រៅពីនោះ CX-5 ឆ្នាំ២០២២ ក៏បានអាប់ដេតទៅលើប្រអប់លេខអូតូ ៦វគ្គ ដែលជួយឲ្យរថយន្តនេះបើកបររលូន និងឆ្លើយតបលឿនជាងមុន, កែកុនប្រព័ន្ធបូម, កាត់បន្ថយសំឡេងរំខានពីផ្លូវ, កាត់បន្ថយរំញ័រ ថែមទាំងពង្រឹងសាក់ស៊ីរថយន្តឲ្យកាន់តែរឹងមាំទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mazda មិនទាន់បានប្រកាសពីតម្លៃ និងពេលចេញលក់ជាផ្លូវការរបស់វានៅឡើយទេ៕