• 2021-09-16 02:39:39
  • ព័ត៌មាន

ប្រទេសលក់ iPhone 13 មានតម្លៃថ្លៃជាងគេលើលោក តម្លៃគុណនឹង២

  • 2021-09-16 02:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 13 ទើបប្រកាសចេញជាផ្លូវការ ជាមួយតម្លៃដាក់លក់លើគេហទំព័រ Apple ផ្ទាល់ ចាប់ពីតម្លៃ ៦៩៩ -៧៩៩ - ៩៩៩ - ១០៩៩ ដុល្លារ ចំពោះម៉ូឌែល iPhone 13 mini – 13 – Pro – Pro Max។ តម្លៃប៉ុណ្ណេះរាប់ថាថ្លៃ តែបើឃើញតម្លៃដាក់លក់នៅបណ្ដាប្រទេសខាងក្រោមនេះ អ្នកនឹងដឹងថាវា iPhone 13 ថ្លៃដល់កម្រិតណា តម្លៃសឹងស្មើគុណនឹង២។ នេះបើយោងទៅតាមប្រភពស្រង់តម្លៃ Nukeni។

iPhone 13 mini – 128GB (តម្លៃប្រកាសចេញ ៦៩៩ដុល្លារ)

  • តួកគី - ១៣០១ ដុល្លារ
  • ប្រេស៊ីល - ១២៥៦ ដុល្លារ
  • ស៊ុយអែត - ៩៩៨ ដុល្លារ
  • ហុងគ្រី - ៩៩៥ ដុល្លារ
  • អ៊ីតាលី៖ ៩៩០ ដុល្លារ

iPhone 13 – 128GB (តម្លៃប្រកាសចេញ ៧៩៩ដុល្លារ)

  • ប្រេស៊ីល - ១៤៤៦ ដុល្លារ
  • តួកគី - ១៤១៩ ដុល្លារ
  • ស៊ុយអែត - ១១៣៧ ដុល្លារ
  • ន័រវែស - ១១៣២ ដុល្លារ
  • ហុងគ្រី៖ ១១៣០ ដុល្លារ

iPhone 13 Pro – 128GB (តម្លៃប្រកាសចេញ ៩៩៩ដុល្លារ)

  • តួកគី - ១៨៩៣ ដុល្លារ
  • ប្រេស៊ីល - ១៨០៨ ដុល្លារ
  • ឥណ្ឌា - ១៦២៧ ដុល្លារ
  • ហុងគ្រី - ១៤៣៣ ដុល្លារ
  • ដាណឺម៉ាក៖ ១៤២៨ ដុល្លារ

iPhone 13 Pro Max – 128GB (តម្លៃប្រកាសចេញ ១០៩៩ដុល្លារ)

  • តួកគី - ២១២៩ ដុល្លារ
  • ប្រេស៊ីល - ១៩៩៨ ដុល្លារ
  • ឥណ្ឌា - ១៧៦៣ ដុល្លារ
  • ហុងគ្រី - ១៥៦៨ ដុល្លារ
  • ស៊ុយអែត - ១៥៦៧ ដុល្លារ

គួរបញ្ជាក់ថា ត្រកូល iPhone 13 ត្រូវបានកែប្រែចំណុចជាច្រើនដូចជា ប្រើថ្ងាសឆកតូចជាងមុន២០% ប្រើអេក្រង់ Pro-Motion 120Hz មានថាមពលថ្មប្រសើរ និងទំហំផ្ទុកធំចាប់ពី 128GB គ្រប់ម៉ូឌែលទាំងអស់ផងដែរ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់