• 2021-09-16 02:08:16
  • ហាងឆេងផលិតផល

ឆែកមើលបាន! លេចចេញតម្លៃ iPhone 13 mini បើកឲ្យកក់នៅខ្មែរហើយ

  • 2021-09-16 02:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ជំនាន់ថ្មីបានប្រកាសជាផ្លូវការជាមួយលក្ខណ:សម្បត្តិថ្មីជាច្រើន និងបើកឱ្យកម្ម៉ង់ទិញចាប់ពី ថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខ។

ងាកមក iPhone 13 mini វិញក៏ទាញការចាប់អារម្មណ៍ជាថ្មីដែល Apple ផលិតឡើងប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ទំហំ ៥,៤អ៊ិញ & ៦,១អ៊ិញ មានកម្រិត កម្រិតពន្លឺ 1200nit និងគាំទ្រ Dolby Vision HDR។

ថ្មីៗនេះនៅខ្មែរក៏មានការដាក់ឲ្យកុម្ម៉ង់ទិញពីហាង 3Plus Mobile សម្រាប់ iPhone 13 mini ដូចខាងក្រោម៖

  • iPhone 13 mini ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៨៩៩ដុល្លារ។
  • iPhone 13 mini ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩៩៩ដុល្លារ។
  • iPhone 13 mini ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ១៩៩ដុល្លារ។

iPhone 13 mini បន្ទះឈីប A15 Bionic ដែលមានដំណើរការ CPU ខ្លាំងជាងមុន ៥០% និងដំណើរការ GPU ខ្លាំងជាងមុន៣០%, គាំទ្រសេវា 5G និងមានជម្រើស ៥ពណ៌ ផ្កាឈូក ខៀវ ខ្មៅ ប្រាក់ ក្រហម៕

អត្ថបទ៖ ម៉េងងី

មតិយោបល់