• 2021-09-15 07:37:40
  • ផលិតផលថ្មី

ក្ដៅៗ! ហាងមួយនៅខ្មែរ ដាក់តម្លៃឲ្យកុម្ម៉ង់ទិញ iPhone 13 បាត់

  • 2021-09-15 07:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 series ជំនាន់ថ្មីនេះ ដែលទើបប្រកាសចេញជាផ្លូវការ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ហ្វេនៗនៅកម្ពុជា។

តាមដំណឹងប្រកាសចេញថ្មីៗនេះ iPhone 13 series ជំនាន់ថ្មីនេះ បើកឱ្យកម្ម៉ង់ទិញចាប់ពី ថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ ដែល iPhone 13 មានតម្លៃចាប់ពី ៦៩៩ដុល្លារ iPhone 13 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ iPhone 13 Pro Max តម្លៃចាប់ពី ១០៩៩ដុល្លារ សម្រាប់ទីផ្សាបរទេស។

មិនទាន់បានមួយថ្ងៃផង iPhone 13 series តាមប្រភពពីហាង 3 Plus Mobile បានបើកឲ្យកុម្ម៉ង់ទិញបាត់ហើយ ជាមួយតម្លៃដូចខាងក្រោម៖

iPhone 13

  • iPhone 13 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៩៩៩ដុល្លារ។
  • iPhone 13 ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ០៩៩ដុល្លារ។
  • iPhone 13 ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ២៩៩ដុល្លារ។

iPhone 13 Pro

  • iPhone 13 Pro ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ១ ២៩៩ដុល្លារ។
  • iPhone 13 Pro ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ៤៩៩ដុល្លារ។
  • iPhone 13 Pro ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ៦៩៩ដុល្លារ។
  • iPhone 13 Pro ទំហំផ្ទុក 1T មានតម្លៃខ្ទង់ ១ ៨៩៩ដុល្លារ។

iPhone 13 Pro Max

  • iPhone 13 Pro Max ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ១ ៣៩៩ដុល្លារ។
  • iPhone 13 Pro Max ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ៥៩៩ដុល្លារ។
  • iPhone 13 Pro Max ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ៧៩៩ដុល្លារ។
  • iPhone 13 Pro Max ទំហំផ្ទុក 1T មានតម្លៃខ្ទង់ ១ ៩៩៩ដុល្លារ។

សម្រាប់ iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែរប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz៕

អត្ថបទ៖ ម៉េងងី

មតិយោបល់