• 2021-09-16 04:58:45
  • ព័ត៌មាន

ស្ថាបនិក SIL Animation ប្រកាស​រក​ដៃ​គូ​សហការ​ផលិត​ភាពយន្ត​និង Music Video បែប Sci-fi

  • 2021-09-16 04:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យក់ សុីវ៉ាល់រី គឺជាស្ថាបនិកក្រុមហ៊ុន SIL Animation Studio បានប្រកាសថា លោកចង់ស្វែងរកដៃគូសហការផលិតភាពយន្តនិង Music Video បែប Sci-fi នៅក្នុងប្រទេស កម្ពុជា ដើម្បីធ្វើការគៀងគរអ្នកមានជំនាញ នឹងអ្នកស្រឡាញ់វិស័យនេះ មកធ្វើការផលិតរួមគ្នាក្នុងគោលបំណង​លើកស្ទួយវិស័យភាពយន្តបែប Sci-fi ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបកាន់តែឈានឡើងទៅមុខមួយជំហានទៀត។

លោកបន្ថែមទៀតថា ការសែ្វងរកដៃគូផលិតនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សម្រាប់ការសិក្សាអនុវត្ត សហការរួមគ្នាទៅលើគម្រោងតូចសិន។ យើងនឹងបន្តរទៅកាន់គម្រោងធំជាបន្ទាប់ទៀត។ បច្ចុប្បន្ននេះ លោកទទួលបានការទំនាក់ទំនងពីនាក់រួមវិស័យខ្លះហើយ។

លោកសង្ឃឹមថានឹងអាចចាប់ផ្តើមការផលិតនេះបានឆាប់ៗ ហើយប្រសិនបើរកបានដៃគូផលិតបានចេញជារូបរាងឡើងពិតមែននោះ វិស័យផលិត Music Video បែប Sci-fi ក៏មានច្រើនសំបូរបែប បង្ហាញដល់សារធារណជននិងបរទេសឲ្យស្គាល់កាន់តែច្បាស់ពី គំនិតច្នៃប្រឌិតថ្មីក្នុងស្រុក មិនធ្លាប់មានពីមុនមក។

លោកលើកទឹកចិត្តឲ្យអ្នកស្រលាញ់ផ្នែកនេះ សូមចូលរួមជាមួយគ្នាដើម្បីបង្កើតស្នាដៃថ្មី ជាពិសេសវិស័យភាពយន្តបែបវិទ្យាសាស្រ្ត ដែលក្នុងស្រុកយើង នៅមិនទាន់មានច្រើននៅឡើយនោះទេ។

ក្រុមហ៊ុន SIL Animation Studio បច្ចុប្បន្នកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់ម្ចាស់អាជីវកម្មនានាលើការផលិតវីដេអូខ្លីថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងវីដេអូបែប Animations អប់រំ ដែលសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ។

រូបភាពយកចេញពីវីដេអូផេក SIL Animations Studio
រូបភាពយកចេញពីវីដេអូផេក SIL Animations Studio

សូមទស្សនាវីដេអូខ្លីបែប sci-fi បានផលិតជា​ concept ខ្លះៗ៖

ក្រុមហ៊ុន SIL Animation Studio មានឯកទេសផ្នែកផលិត 3D និង 2D animation, Motion graphic , 2D and 3D TVC និង CGI/VFX ហើយក៏កំពុងអភិវឌ្ឍន៏ហ្គេម"Angkor Rise of Hero" សម្រាប់​ PC , Console, ផងដែរ៕

អត្ថបទ៖ រក្សា

មតិយោបល់