• 2021-09-15 01:56:40
  • ព័ត៌មាន

ទាយមើល iPhone 13 ទើបប្រកាសចេញ ពេលមកដល់ខ្មែរមានតម្លៃប៉ុន្មាន?

  • 2021-09-15 01:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលហ្វេនៗ Apple កំពុងរង់ចាំបានមកដល់ហើយ ដែលក្រុមហ៊ុស្មាតហ្វូនដ៏ធំនេះ ទើបបញ្ចេញ iPhone 13 series ជាផ្លូវការ គឺ iPhone 13, 13 mini, 13 Pro និង 13 Pro Max។

iPhone 13 series ជំនាន់ថ្មីនេះ បើកឱ្យកម្ម៉ង់ទិញចាប់ពី ថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ ដែល iPhone 13 មានតម្លៃចាប់ពី ៦៩៩ដុល្លារ iPhone 13 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ iPhone 13 Pro Max តម្លៃចាប់ពី ១០៩៩ដុល្លារ សម្រាប់ទីផ្សាបរទេស។

ចំពោះតម្លៃសម្រាប់ទីផ្សារនៅកម្ពុជា គ្រប់គ្នាប្រាកដជាដឹងហើយថាច្បាស់ជាមានតម្លៃក្បែរពាន់ដុល្លារឡើង។ យ៉ាងណា Sabay នឹងស្វែងរកប្រភពពីហាងធំៗដើម្បីតាមដានតម្លៃ iPhone 13 ម៉ូឌែលថ្មីនេះពេល​ដាក់​ឲ្យ​កុម្ម៉ង់ទិញ ថាមានតម្លៃប៉ុន្មានពេលមកដល់ខ្មែរ។

ចុះប្រិយមិត្តទាយមើលថាមកដល់ខ្មែរវាមានតម្លៃប៉ុន្មានដែរ?

សម្រាប់ iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែរប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz។

ងាកមកមើលតម្លៃ iPhone 12 ដែលបានដាក់លក់កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០៖

iPhone 12 Pro ទំហំ 128GB តម្លៃខ្ទង់ ១ ២៤៩ដុល្លារ ទំហំ 256GB តម្លៃខ្ទង់ ១ ៣៤៩ដុល្លារ និងទំហំ 512GB មានតម្លៃខ្ទង់ ១ ៥៤៩ដុល្លារ។

iPhone 12 Pro Max ទំហំ 128GB តម្លៃខ្ទង់ ១ ៤១៩ដុល្លារ ទំហំ 256GB តម្លៃខ្ទង់ ១ ៥៧៩ដុល្លារ និងទំហំ 512GB មានតម្លៃខ្ទង់ ១ ៧៩៩ដុល្លារ។

iPhone 12 Mini ទំហំ 64GB មានតម្លៃខ្ទង់ ៩៨៩ដុល្លារ ទំហំ 128GB មានតម្លៃខ្ទង់ ១ ០៤៩ដុល្លារទំហំ 256GB មានតម្លៃខ្ទង់ ១ ១៥៩ដុល្លារ។

អត្ថបទ៖ ម៉េងងី

មតិយោបល់