• 2021-09-14 20:13:21
  • ផលិតផលថ្មី

ទីបំផុត iPhone 13 បំពាក់អេក្រង់ 120Hz មិនធ្លាប់មានពីមុនជាផ្លូវការ

  • 2021-09-14 20:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Apple បញ្ចេញ iPhone ជំនាន់ថ្មីខ្លួន បំពាក់ដោយល្បឿនអេក្រង់ 120Hz មិនធ្លាប់មានពីមុនមក ។

ត្រកូល iPhone 13 បំពាក់ដោយអេក្រង់ប្រភេទ Super Retina XDR ជាមួយនឹងបច្ចេកវិទ្យា ProMotion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz។

អេក្រង់នេះមានមុខងារ adaptive refresh display ដែលអាចឱ្យអេក្រង់ iPhone ដំណើរការល្បឿន 120Hz តែពេលអ្នកប្រើត្រូវការ ដូចជាអំឡុងពេលលេងហ្គេម និងដំណើរការធម្មតា ដោយទម្លាក់ refresh rate ចុះវិញ ពេលដែលមើលមាតិកាធម្មតា ដូចជាអានអក្សរជាដើម។

គួរបញ្ជាក់ថា ត្រកូល iPhone 13 ទាំង៤ម៉ូឌែល គឺ iPhone 13 Pro / Pro Max មានលទ្ធភាពគាំទ្រ refresh rate 120Hz ដោយឡែក iPhone 13 / 13 mini គាំទ្រ refresh rate ត្រឹម 60Hz តែប៉ុណ្ណោះ៕

អត្ថបទ៖ កុសល

មតិយោបល់