- 2021-09-14 08:19:53
- ព័ត៌មាន
ធ្វើតេស្តបុកស្តែងៗ! ឡានប្រើអ៊ីដ្រូហ្សែនដំបូងរបស់ Toyota សុវត្ថិភាពយ៉ាងណាទៅ? (វីដេអូ)
- 2021-09-14 08:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើតេស្តបុកស្តែងៗ! ឡានប្រើអ៊ីដ្រូហ្សែនដំបូងរបស់ Toyota សុវត្ថិភាពយ៉ាងណាទៅ? (វីដេអូ)
ចន្លោះមិនឃើញ
រថយន្តដំណើរការដោយថាមពលអ៊ីដ្រូហ្សែន Toyota Mirai ជំនាន់ទី២ បានទទួលចំណាត់ថ្នាក់ "ផ្កាយ៥” ពេញបឹប ពីការធ្វើតេស្តសុវត្ថិភាព Euro NCAP។
ទោះបីជាយ៉ាងណាក៏ដោយ Toyota Mirai មិនមែនជារថយន្តអ៊ីដ្រូហ្សែនដំបូងគេបង្អស់ ដែលបានធ្វើតេស្តនៅអឺរ៉ុបឡើយ ព្រោះកាលពីឆ្នាំ២០១៨ Euro NCAP បានធ្វើតេស្តដំបូងលើរថយន្តអ៊ីដ្រូហ្សែន Hyundai NEXO ហើយក៏ផ្តល់ចំណាត់ថ្នាក់ "ផ្កាយ៥” ដល់វាដែរ។
យ៉ាងណាមិញ លទ្ធផលនៃការធ្វើតេស្តគឺមិនអាចប្រៀបធៀបគ្នាបានឡើយ ព្រោះគេបានដំឡើងកម្រិតភាពលំបាកពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែក រថយន្ត Toyota Mirai គឺធ្វើបានល្អគ្រប់វិញ្ញាសារទាំងអស់ ហើយមិនបង្កជាការផ្ទុះ ឬប៉ះពាល់ដល់ធុងផ្ទុកអ៊ីដ្រូហ្សែនឡើយ។ ក្នុងនោះវាទទួលបានផលទ្ធផលដូចជា៖
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖