• 2021-09-14 07:10:44
  • ព័ត៌មាន

របៀបទស្សនាព្រឹត្តិការណ៍ដាក់បង្ហាញ iPhone 13 យប់នេះ និងផលិតផលកំពូលៗឯទៀត

  • 2021-09-14 07:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានកំណត់ ថ្ងៃទី១៤ ខែកញ្ញា ជាព្រឹតិ្តការណ៍ធំចុងឆ្នាំ Apple Event ដើម្បីដាក់បង្ហាញផលិតផលកំពូលៗរបស់ខ្លួន ពិសេសគឺ iPhone 13 តែម្ដង។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅតាមអនឡាញ ដោយពេលវេលានៅប្រទេសកម្ពុជា គឺចំម៉ោង ១២យប់ ថ្ងៃទី១៤ ដែលនឹងហៀរចូលថ្ងៃទី១៥។

អ្នកក៏អាចចូលរួមទស្សនា Apple Event បានផងដែរ តាមពីររបៀបដូចខាងក្រោមនេះ។

ទី១ គឺចូលទៅកាន់ឆានែល YouTube ផ្លូវការរបស់ Apple ដូចមានបង្ហាញខាងក្រោម៖

ទី២ គឺចូលទៅកាន់គេហទំព័រ Apple តែម្ដង តាមតំណលីងនេះ

គួរបញ្ជាក់ថា Apple Event យប់នេះ ដែលនឹងប្រារព Steve Jobs Theater បរិវេណ Apple Park ក្នុងទីក្រុង Cupertino រដ្ឋ California មានការរំពឹងទុកថា Apple នឹងបញ្ចេញផលិតផលធំៗចំនួន៥ ដូចជា៖

  • iPhone 13 មានថ្ងាសឆកតូចជាងមុន ប្រើអេក្រង់ 120Hz មានទំហំផ្ទុក 1TB ទំហំថ្មធំជាងមុន និងអាចមានមុខងារស្គេនម្រាមដៃក្រោមអេក្រង់។
  • Apple Watch មានរូបរាងដូចទៅនឹង AirPods Pro ប៉ុន្ដែមិនមានមុខងារ Active Noise Cancellation នោះទេ។
  • iPad mini 6 មានគែមអេក្រង់ខ្លី គ្មានប៊ូតុង Home បំពាក់ឈីប A15 និង iPad entry-level សម្រាប់ប្រើលើការងារស្រាលៗ ដែលនឹងបំពាក់ត្រឹមឈីប A13។
  • AirPod 3 មានរូបរាងដូចទៅនឹង AirPods Pro ប៉ុន្ដែមិនមានមុខងារ Active Noise Cancellation នោះទេ។
  • កំណត់ថ្ងៃបញ្ចេញ iOS ជំនាន់ Public Version ក្រោយប្រើប្រព័ន្ធប្រតិបត្តិការ iOS 15, watchOS 8, tvOS 15, និង macOS Monterey ជាជំនាន់សាកល្បងយូរខែមកនេះ Apple អាចនឹងបញ្ចេញ Public Version ដោយកំណត់ថ្ងៃខែជាក់លាក់ផងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់