• 2021-09-14 03:08:07
  • ព័ត៌មាន

ឆ្នាំនេះ «ប្រកួតរ៉ូបូតមនុស្សយន្ត Humanoid Robot» ត្រឡប់មកវិញចាប់បើកទទួលពាក្យហើយ!

  • 2021-09-14 03:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Air & Tech Competitions ឆ្នាំ 2021 មកត្រឡប់មកវិញហើយ ជាមួយនឹងអ្វីដែលថ្មី និងប្លែក មិនធ្លាប់មានពីមុនមកអាចផ្តល់ឱកាសដ៏វិសេសវិសាល សម្រាប់យុវជនខ្មែរក្នុងការបញ្ចេញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការ «ប្រកួតរ៉ូបូតមនុស្សយន្ត» ឬ Humanoid Robot Competition ។

នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ គឺជាថ្ងៃផុតកំណត់ទទួលពាក្យនៃការប្រកួតប្រជែងរ៉ូបូតមនុស្សយន្ត (Humanoid) ក្នុងកម្មវិធី Air & Tech Competitions ។ ចំពោះលក្ខន្តិកៈសម្រាប់ចូលរួមប្រកួតរួមមាន៖

-បង្កើតជាក្រុម ដែលមានសមាជិកយ៉ាងតិច ២នាក់ ហើយច្រើនបំផុត ៣នាក់

-សមាជិកក្នុងក្រុមទាំងអស់ ត្រូវមានចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យា

ទន្ទឹមនោះ បេក្ខជនដែលបានចូលរួមក្នុងការប្រកួតទាំងអស់ នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចូលរួមប្រកួត ហើយសម្រាប់ក្រុម ដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងដ៏វិសេសមួយនេះ នឹងទទួលបាន៖ វិញ្ញាបនប័ត្រសរសើរ, មេដាយ និងប្រាក់រង្វាន់។

មេដាយ
វិញ្ញាបនប័ត្រសរសើរ
វិញ្ញាបនប័ត្រសរសើរ និងប្រាក់រង្វាន់

គួររំឭកផងដែរថា កម្មវិធី Air & Tech Competitions ដែលត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ត្រូវបានប្រារព្ធឡើងជាលើកដំបូង នៅក្នុងឆ្នាំ ២០១៨ ដែលជាប្រភេទការប្រកួតប្រជែងយន្តហោះកៅស៊ូ (Rubber Band Plane)។

បន្ទាប់មកនៅឆ្នាំ ២០១៩ ក្រោមការប្រារព្ធឡើងជាលើកទី២ កម្មវិធី Air & Tech Competitions បានពង្រីកឲ្យមានការប្រកួតចំនួន២ គឺការប្រកួតប្រជែង យន្តហោះកៅស៊ូ (Rubber Band Plane) និងយន្តហោះបញ្ជា (Remote Control Plane)។

នៅឆ្នាំ២០២១នេះ ការបោះជំហានជាលើកទី ៣ របស់កម្មវិធី មានគោលបំណង បង្កើតការប្រកួតប្រជែងមួយដ៏ពិសេស ហើយក៏ជាការប្រកួតលើកដំបូង ដែលពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជា អំពី រ៉ូបូត មនុស្សយន្ត (Humanoid ៕

អត្ថបទ៖ រក្សា

មតិយោបល់