• 2021-09-13 05:02:11
  • ព័ត៌មាន

ឡាន Rolls Royce Cullinan តួវែង បាញ់មិនធ្លុះ មានតែ១គ្រឿងគត់លើលោក បង្ហាញខ្លួននៅខ្មែរ

  • 2021-09-13 05:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ រថយន្ត Rolls Royce Cullinan តួវែង បាញ់មិនធ្លុះ ដែលមានផលិតតែ ១គ្រឿងគត់លើពិភពលោក បានបង្ហាញខ្លួននៅប្រទេសកម្ពុជា តាមរយៈការនាំចូលរបស់ឈ្មួញលក់រថយន្តឯកជន Kimsrun Premium Auto ក្នុងរាជធានីភ្នំពេញ។

បើយោងតាមហាងខាងលើ បានឲ្យដឹងថា រថយន្ត Rolls Royce Cullinan Black Badge Long Armored 1 of 1 នេះ គឺជាប្រភេទរថយន្តតួវែង មានបំពាក់អាវក្រោះការពារគ្រាប់ ហើយធុននឹងការបំផ្ទុះផ្សេងៗ ដូចជា គ្រាប់បែក ជាដើម។

ជាមួយនឹងភាពប្រណីត ហើយថែមទាំងអាចការពារអ្នកដំណើរបានបែបនេះ មានគេបង្ហើបថា រថយន្ត Rolls Royce Cullinan Black Badge Long Armored 1 of 1 ខាងលើ ត្រូវបានដាក់លក់ក្នុងតម្លៃជិត ២លានដុល្លារឯណោះ។

គួរឲ្យដឹងដែរថា រថយន្ត Rolls Royce Cullinan ធម្មតានៅប្រទេសកម្ពុជា ត្រូវបានដាក់លក់ក្នុងតម្លៃល្បាក់ ១លានដុល្លារបាត់ទៅហើយ។ រថយន្ត SUV របស់ចក្រភពអង់គ្លេសនេះ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៦,៧៥លីត្រ twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ និងកម្លាំងរមួល ៨៥០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ៕

ប្រភពរូបភាព ៖ Kimsrun Premium Auto

អត្ថបទ៖ សេង ឡុង

មតិយោបល់