- 2021-09-13 03:12:30
- ព័ត៌មាន
Subaru WRX ឆ្នាំ២០២២ កែប្រែរូបរាង និងប្រើប្រព័ន្ធបូមថ្មី កាន់តែអេមជាងមុន!
- 2021-09-13 03:12:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Subaru WRX ឆ្នាំ២០២២ កែប្រែរូបរាង និងប្រើប្រព័ន្ធបូមថ្មី កាន់តែអេមជាងមុន!
ចន្លោះមិនឃើញ
ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត WRX ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវ ដែលគេរំពឹងថានឹងមានតម្លៃប្រហែលខ្ទង់ ៣០ ០០០ដុល្លារ នៅពេលចេញលក់លើទីផ្សារសហរដ្ឋអាមេរិក នៅដើមឆ្នាំ២០២២។
រថយន្ត Subaru WRX ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនសាំង ប្រភេទ Boxer Engine ចំណុះ ២,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧១សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ។ អ្វីដែលមិនអាចចោលបាននោះគឺ WRX នៅតែប្រើប្រព័ន្ធប៉ុងពីរ Subaru Symmetrical All-Wheel Drive រួមជាមួយមុខងារ Active Torque Vectoring ហើយផ្តល់ទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ CVT។
រថយន្ត Subaru WRX ថ្មី ផ្តល់ជម្រើសម៉ូដបើកបរ ៣ គឺ Comfort, Normal និង Sport ហើយមានបំពាក់កៅអី Recaro ដែលអាចសារ៉េបាន ៨បែប រំលេចដោយថ្នេរដេរពណ៌ក្រហម, យ៉ាន់កង់ទំហំ ១៨អ៊ីញ និងមានប្រព័ន្ធសុវត្ថិភាព EyeSight ព្រមទាំងបានបំពាក់ប្រព័ន្ធបូម Adaptive Suspension ដែលជាលើកទី១ សម្រាប់ត្រកូល WRX នេះទៀតផង។
អ្វីដែលកាន់តែពិសេសសម្រាប់ឆ្នាំស៊េរីថ្មីនេះ គឺវាបានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំធំជាងមុន សរុបដល់ ១១,៦អ៊ីញ, ដៃចង្កូតរាងអក្សរ D និង ឈ្នាន់ជើងអាលុយមីញ៉ូម ផងដែរ។
យ៉ាងណាមិញ ពាក់ព័ន្ធជាមួយនឹងតម្លៃ និងកាលបរិច្ឆេទចេញលក់ជាក់លាក់របស់វា នឹងត្រូវប្រកាសនាពេលក្រោយ៕