• 2021-09-13 02:06:29
  • ហាងឆេងផលិតផល

ឆែកតម្លៃ Honda Super Cub ស៊េរីឆ្នាំ 2021 Smart Key កំពុងលក់តាមហាង

  • 2021-09-13 02:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Super Cub C125 ស៊េរីឆ្នាំ 2021 ប្រភេទ Smart Key ត្រូវបានផលិតឡើង ជាមួយរូបរាងដ៏ទាក់ទាញ។ មានបន្ថែមពណ៌ខ្មៅ ដែលរំលេចរូបរាងឡើងមើលទៅកាន់តែលេចធ្លោជាមួយម៉ាស៊ីនខ្មៅ។

ក្រៅពីមានរូបរាងពិសេស Honda Super Cub C125 ស៊េរីឆ្នាំ 2021 មានលក្ខណៈសម្បត្តិនៃម៉ាស៊ីនគឺមិនខុសពីម៉ូតូ Super Cub 125 ធម្មតានោះឡើយ ដោយមានម៉ាស៊ីន ១២៥ សេសេ។ ប៉ុន្តែវាត្រូវបានប្តូរម៉ាស៊ីនថ្មី មានតំរង់ប្រេង មកជាមួយ រានក្រោយ និងកែបស្រាប់ ឈ្នាន់ជើងស្រាប់ មិនដូច 2019 ទេ។

Honda Super Cub C125 ស៊េរីថ្មីនេះ មានជាមួយនឹងចំណុចខ្លាំងដូចជា ធន់ ងាយស្រួលប្រើប្រាស់ និងស៊ីសាំងតិច។ អ្វីដែលពិសេសជាងនោះទៅទៀតវាមានភាពនិយមខ្លាំងសម្រាប់ទីផ្សារប្រទេសកម្ពុជា ត្រូវចិត្តសម្រាប់យុវវ័យ។

កំពុងមានលក់នៅតាមហាងបច្ចុប្បន្ន តាមប្រភពពីលោក សីហា អ្នកលក់ម៉ូតូម្នាក់នៅគិរីរម្យបានប្រាប់ពីតម្លៃ Honda Super Cub C125ស៊េរីឆ្នាំ 2021 ប្រភេទ Smart Key មានតម្លៃធ្លាក់បន្តិចហើយ ដោយនៅសល់ តម្លៃខ្ទង់ ៣ ៨០០ដុល្លារជាង (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)

អត្ថបទ៖ ម៉េងងី

មតិយោបល់