• 2021-09-10 06:22:54
  • ព័ត៌មាន

ហេតុអ្វី គួរទទួលយកការផ្លាស់ប្តូរពីការរៀននៅក្នុងថ្នាក់ ទៅជាការរៀនតាមអនឡាញ (E-Learning)?

  • 2021-09-10 06:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រៀន​តាម​អន​ឡាញ ឬ E-Learning ជា​ពាក្យ​សាមញ្ញ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រូ សិស្សា​នុសិស្ស និង​អាណាព្យា​បាល​នា​ពេល​បច្ចុប្បន្ននេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ E-Learning ក៏​បាន​ក្លាយ​ជា​ចម្ងល់​របស់គ្រូ ថា​តើ​វាជា​អនាគត​នៃវិជ្ជាជីវៈ​របស់​ខ្លួន ឬយ៉ាង​ណា រីឯ​សិស្សា​នុសិស្ស​ក៏​តែង​តែចង់​ដឹង​ថា តើ​ការ​រៀន​តាមរយៈ E-Learning នឹង​ជួយ​ឲ្យ​ពួក​គេទទួល បាន​ការអប់រំ​មួយ​ដ៏​ពិតប្រាកដ និង​មាន​ប្រសិទ្ធិភាព​ដូច​ទៅនឹងការរៀននៅក្នុងថា្នក់ដែរឬ​ទេ។ មាន​អំណះ​អំណាង​ជា​ច្រើន ដែល​ពន្យល់​អំពី​ចម្ងល់ទាំងនេះ និង​ហេតុផល​មួយចំនួនដែលអ្នកគួរទទួលយកការផ្លាស់ប្តូរពីការ​រៀននៅក្នុងថ្នាក់ទៅជាការរៀនតាមអនឡាញវិញ។

ជាការ​ពិត E-Learning គឺ​ជា​វិធី​សាស្រ្ត ​ដ៏​ល្អ​ក្នុង​ការ​ជំរុញ​ឲ្យ​មានភាពរីក​ចម្រើន​នៃ​ការ​រៀន​សូត្រ​តាម​រយៈ​ការ​រួមបញ្ជូលនូវបច្ចេកវិទ្យា ប្រព័ន្ធអុីនធឺណិត និង​សកម្មភាពចូលរួមរបស់លោកគ្រូ អ្នកគ្រូ និង​សិស្សា​នុសិស្ស។ ភាព​បត់​បែននៃការរៀនតាមអនឡាញនេះ បាន​អនុញ្ញាត​ឲ្យ​សិស្ស​មាន​លទ្ធភាព​ក្នុង​ការរៀនសូត្របាន ទោះបីជាពួកគេនៅឆ្ងាយពីសាលារៀនក៏ដោយ។

E-learning ផ្តល់​ព័ត៌មាន​គ្រប់​គ្រាន់ មាន​លក្ខណៈសកម្ម​រវាងសិស្ស និងគ្រូ ព្រមទាំងមានប្រសិទ្ធភាពដូចការរៀននៅ​ក្នុង​ថ្នាក់​ដែរ ដោយ​គ្រាន់​តែ​ប្រើប្រាស់នូវ​ប្រព័ន្ធ​​គ្រប់គ្រង និងឧបករណ៍ជំនួយផ្សេងៗ​ដែលអាចជួយឲ្យការរៀន​តាម​អនឡាញមិនមានភាពស្មុគស្មាញ និង​មានប្រសិទ្ធភាព​ខ្ពស់។ ឥលូវ​នេះ អ្នកសិក្សាទាំង​ឡាយ​មាន​និន្នាការក្នុងការសិក្សានៅ​ទីកន្លែង និង​ពេលវេលាណាមួយដែលគេចង់បាន ការ​ជ្រើស​រើស​មុខ​វិទ្យាដែលគេចង់សិក្សា ព្រមទាំងមានភាពងាយស្រួល និងឆាប់រហ័ស។ តម្រូវការទាំង​នេះ​ត្រូវ​បានផ្តល់ឲ្យតាមរយៈ E-Learning។

បើយោង​តាមការ​ស្រាវ​ជ្រាវមួយចំនួន​ដែលចុះ​ផ្សាយ​ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានបង្ហាញថា ការរៀនសូត្រតាមអនឡាញ ធ្វើ​ឲ្យមានការបង្កើននូវការទទួលបានព័ត៌មាន និងចំណាយពេលតិចក្នុងការរៀនសូត្រ ជាពិសេសវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ១៩បានជំរុញឲ្យការរៀនអនឡាញកាន់តែមានភាពរីកចម្រើនលឿន។ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថា ជាមធ្យម សិស្សអាចទទួលបានព័ត៌មាន និងចងចាំមេរៀនពីការសិក្សាតាមអនឡាញបានចន្លោះពី ២៥-៦០% បើប្រៀបធៀបទៅនឹងការចងចាំមេរៀនដែលបានមកពីការរៀននៅក្នុងថ្នាក់រៀនគឺចន្លោះពី៨-១០%ប៉ុណ្ណោះ។

លទ្ធផលនេះត្រូវបានគេពន្យល់ថា សិស្សអាចរៀនបានលឿនតាមរយៈ​ការប្រើប្រាស់ប្រព័ន្ធអុីនធឺណិត។ មួយវិញទៀត សិស្សត្រូវការពេលវេលាដើម្បីរៀនតាមអនឡាញ តិចជាងពេលវេលានៃការរៀននៅក្នុងថ្នាក់រហូតដល់ទៅ ៤០-៦០% ដោយសារតែពួកគេអាចជ្រើសរើសពេលវេលាសិក្សា ការរំលឹកមេរៀនឡើងវិញ ឬរំលងមុខវិទ្យាណាមួយតាមតម្រូវការរបស់ខ្លួន ។

ស្ថានភាព​នៃពិភពលោកទាំងមូលមានភាពមិនទៀងទាត់ និងមានការផ្លាស់ប្តូរច្រើន ជាពិសេស វិបត្តិជាសាកលដែលកំពុងកើតឡើងនាពេលថ្មីៗ​នេះ បាន​ជម្រុញ​ឲ្យការសិក្សាតាមអនឡាញមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ចម្ងល់អំពីថាតើគ្រូ និងសិស្សអាចត្រឡប់ទៅរៀននៅក្នុងថ្នាក់វិញដូច​ធម្មតា ឬយ៉ាងណា គឺប្រហែលជាមិនអាចដូចមុនទាំងស្រុងទៀតទេ។ ដូច្នេះ វាជាពេល​វេលា​ដ៏​ល្អ​មួយ​សម្រាប់​គ្រូ និងសិស្សានុសិស្សក្នុងការបន្សាំុខ្លួន ដើម្បីទទួលយកការផ្លាស់ប្តូរពីការរៀនបែបបុរាណ មកជាការរៀនតាមអនឡាញវិញ។

វិបត្តិ​គឺ​ជាឧបសគ្គ ប៉ុន្តែវាក៏ផ្តល់នូវឱកាសក្នុងការអភិវឌ្ឍ និងការ​បង្កើតថ្មី។ នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធ​គ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់សាលា ឬ SIS System ត្រូវបានគេស្គាល់​ថាជាប្រព័ន្ធមួយដែល​ផ្តល់​នូវ​វេទិការរៀនតាមអនឡាញ (E-Learning) ដែលមានភាពងាយស្រួល មិនស្មុគស្មាញ ព្រមទាំងមានមុខងារសំខាន់ៗ ដែល​ឆ្លើយតបទៅនឹងតម្រូវការក្នុងការរៀន និង​បង្រៀនតាមអនឡាញយ៉ាងមានប្រសិទ្ធិភាព។

ដូច្នេះ លោកអ្នកអាចស្វែងយល់បន្ថែមពីប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់សាលា ឬហៅថា SIS System និងរបៀបនៃការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈវីដេអូខាង​ក្រោមនេះ៖

មតិយោបល់