• 2021-09-10 01:53:58
  • ផលិតផលថ្មី

Facebook បញ្ចេញវ៉ែនតាវៃឆ្លាត អាចថតរូប/វីដេអូ ខលចេញចូល ស្ដាប់តន្ត្រី តម្លៃត្រឹម ២៩៩ដុល្លារ

  • 2021-09-10 01:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ទើបប្រកាសចេញ វ៉ែនតាវៃឆ្លាត Ray-Ban Stories បំពាក់នូវមុខងារដ៏ច្រើន ជាមួយនឹងតម្លៃនៅស្រុកក្រៅ ត្រឹមតែ ២៩៩ដុល្លារ។

Ray-Ban Stories មិនមែនជាវ៉ែនតាបែប AR អីនោះទេ វាជាវ៉ែនតាអាចខលចេញចូលបាន ថតរូបឬវីដេអូ និងអាចស្តាប់តន្ត្រីជាដើម។

វ៉ែនតានេះបំពាក់សែនស័រកាមេរ៉ាទំហំ 5MP អាចថតរូប និងថតវីដេអូ ៣០វិនាទី ដោយចុងប៊ូតុង ឬដោយមិនបាច់ចុច តាមមុខងារ Facebook Assistant។ រីឯការស្ដាប់តន្រី្តវិញ វាបំពាក់មកជាមួយនឹងឧបករណ៍បំពងសំឡេងនៅជាប់នឹងដៃវ៉ែនតា និងចំពោះការខលវិញ វាមានរន្ធស្រូបសំឡេងដល់ទៅ ៣គ្រាប់ ផងដែរ។

Ray-Ban Stories ភ្ជាប់ថាមពលថ្មនៅខាងក្នុងស្រាប់ អាចប្រើប្រាស់បាន ៦ម៉ោង និងមានប្រអប់សាក ដែល Facebook អះអាងថា អាចឱ្យវ៉ែនតាប្រើប្រាស់បានដល់ទៅ ៣ថ្ងៃ ជាប់ៗគ្នា។

វ៉ែនតា Facebook វៃឆ្លាតដំណើរការជាមួយនឹង Facebook View app ដែលអាចឱ្យអ្នកប្រើ ចែករំលែក stories, រូបថត និងអ្វីផ្សេងទៀតទៅកាន់បណ្ដាញសង្គម social media។ មិនតែប៉ុណ្ណោះ វាថែមទាំងងាយស្រួលចែករំលែក Content ទៅកាន់ Facebook, Instagram, WhatsApp, Messenger, Twitter, TikTok និង Snapchat បានថែមទៀតផង។

Ray-Ban Stories បើកឱ្យបញ្ជារទិញហើយនៅប្រទេសមួយចំនួន នៅសហរដ្ឋអាមេរិច និងអឺរ៉ុប តាមគេហទំព័រ Ray-Ban ជាក្រុមហ៊ុនមេរបស់ Luxottica ដែលគេដឹងថាមាន Facebook ជាអ្នកផ្គត់ផ្គង់នៅក្នុងនោះ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់