• 2021-09-09 08:25:13
  • ព័ត៌មាន

ប្រព័ន្ធ​ដំណើរការ​ OS ​សុវត្ថិភាព​បំផុត​ ៣ ​សំងំ​ហាត់​វិជ្ជា​គុន​ត្រៀម​ប្រកួត​ជាមួយ​ Android ​

  • 2021-09-09 08:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រព័ន្ធ​ដំណើរការ​ចំនួន​បីគឺ LineageOS, CalyxOS ​និង GrapheneOS ​ត្រូវ​បាន​គេ​ចាត់​ចំណាត់​ថ្នាក់​ថា​ជា​ប្រភេទ OS សុវត្ថិភាពខ្លាំងជាងគេបំផុត ​បើ​ធៀបនឹង Android OS by Google ។

​ចំណុច​រួម​មួយ​គឺ OS ទាំង​បី​ខាងលើ​នេះ​ ​ហ៊ាន​ធានា​អះអាង​ថា​ Privacy និង Secure គឺ​ជា​អ្វី​ដែល​ពួក​គេ​គិត​ជា​ចម្បង​ ទោះ​ជា User interface មិន​សូវ​ស្អាត​ទាក់​ទាញ​ដូច Android OS ​ក៏​ដោយ។

​ក្រៅពីនេះ​នៅ​មាន OS ច្រើនជាង ១០ ទៀត​ដូចជា៖ ​CopperheadOS, OmniROM, Paranoid Android, Indus OS, Indus OS, AospExtended ROM, AOSP (Android Open Source Project), XiaoMi’s MIUI (iOS Clone) និង Harmony OS ​ជា​ដើម​។

​ពាក្យ​ថា «សុវត្ថិភាព» ​នៅ​ទីនេះ​ចង់​សំដៅ​ដល់ Privacy ​ដែល​ជា ​Data ផ្ទាល់​ខ្លួន​របស់​អ្នក​មិន​ត្រូវ​បាន​លួច​យក​ទៅ​ប្រើប្រាស់​ ឬ Tracking-តាមដាន​ឥត​ល្ហែរ​ ជាក់ស្ដែងដូច Google ads សូម្បី​អ្នកធ្វើអ្វី​ក៏​ដឹង​​។

​ជារឿយៗ​ឲ្យ​តែ​ស្មាតហ្វូន​ភ្ជាប់ Google Play Service ​តែង​មាន​ផ្ទុក​នូវfile Authentication, Notification sync, Google Drive backups ​ភ្ជាប់​មក​ជា​ស្រេចដែល​ជា ផលិតផលរបស់ក្រុមហ៊ុន Google Inc ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយពាណិជ្ជកម្មលើការ Search ជាធំ​ទាំង​វីដេអូ និង​អក្សរ​។

​១) ​CalyxOS ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៣ ​ជា​ប្រព័ន្ធ​ដំណើរការ microG Service Core ​ឬ microG Project ​គឺ​ជា​ប្រភេទ open-source ​ដែល​ជាប់​ទាក់ទង​នឹង Google service ​និយាយ​រួម ​របស់​មិន​គិត​ថ្លៃ។​ Calyx ក៏ជាវិទ្យាស្ថានស្រាវជ្រាវមិនរកប្រាក់ចំណេញថែមទៀតផង។

​ត្បិត​ថា microG ​ហ្វ្រី​ ​តែ​ដំណើរការ​ពេញលេញ​លើ Android experience ​ថែម​ទាំង​សុវត្ថិភាព​ផងដែរ​។ ​ពិសេស​ជាងនេះ​ទៀត វា​ក៏​អាច​ភ្ជាប់​ទៅ​នឹង Play Store API ​ដោនឡូត​កម្មវិធី​បាន​ហៅ​ថា F-Droid ដោយ​មិនចាំបាច់ Sign-in Account របស់ Google ​នោះ​ទេ​អាច​មើល យូធូប ឬមើលMaps បានធម្មតា។ ​

​សូម​មើល​វីដេអូ​របៀប​ប្រើប្រាស់​ខាង​ក្រោម៖​

​២) ​LineageOS ក៏ជា​ប្រព័ន្ធ​ដំណើរការ microG Service Core ​ឬ microG Project ​គឺ​ជា​ប្រភេទ open-source ​ដែល​ជាប់​ទាក់ទង​នឹង Google service ​និយាយ​រួម របស់មិនគិតថ្លៃ ដូច​ទៅ​នឹង CalyxOS ដូច្នេះ​ដែរ។

​៣) ​GrapheneOS ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៤​ ​បង្កើត​ដោយ NitroKey គឺជាក្រុមហ៊ុនល្បីល្បាញយូរឆ្នាំមានឯកទេសផ្នែកផលិតស្វហ្វវែកម្រិតខ្ពស់ ពីមុនគេឃើញលើ ឧបករណ៍ដោះសោរប្រព័ន្ធសុវត្ថិភាពផ្សេងៗតាមរយៈ USB keys ជា​ប្រភេទ Open source security hardware ។​

​ត្បិតថា NitroKey ប្រកាសថា ខ្លួនអភិវឌ្ឍន៍ ​GrapheneOS ដល់ដំណាក់កាលចុងក្រោយបង្អស់មាន User interface ស្អាតៗនិងមានមុខងារច្រើនជាងមុនក៏ដោយ ប៉ុន្តែពួកគេមិនផលិត Hardware ខ្លួនឯងដូចក្រុមហ៊ុនដទៃនោះទេ ពោលគឺ Nitroសហការជាមួយ Google ដោយ​យក​ស្វ័ហវែ​មក​ដាក់​លើ Google Pixel 4a ទៅវិញឲ្យឈ្មោះថា NitroPhone 1 ។

ប្រភព៖ best-android-rom-for-privacy

អត្ថបទ៖ រក្សា

មតិយោបល់