• 2021-09-09 06:17:01
  • ហាងឆេងផលិតផល

ចង់ទិញមួយណា? មកឆែកតម្លៃ Galaxy Z Flip3 5G និង Z Fold3 5G កំពុងលក់តាមហាង!

  • 2021-09-09 06:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនកំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់នៅ​កម្ពុជា Galaxy Z Flip3 5G និង Galaxy Z Fold3 5G ដែល​កំពុង​សួរ​ដេញ​ដោល​ជា​ច្រើន​រឿង​តម្លៃ ជា​មួយ​រូប​រាង​ដ៏​ទាក់​ទាញ។

ស្មាតហ្វូនដែលដែល​អាច​បត់​បាន​ទាំង២​នេះ នៅរក្សាអេក្រង់ខាងក្នុងទំហំ ៦,៧អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz សម្រាប់ Galaxy Z Flip3។ ចំណែក Galaxy Z Fold3 មាន​អេក្រង់ទំហំ ៧,៦អ៊ិញ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ផងដែរ។

  • Galaxy Z Flip3 5G នេះ​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ជា​មួយ​តម្លៃប្រមាណជា ១ ០៥៩ដុល្លារ ទំហំ RAM8GB អង្គផ្ទុកទិន្នន័យ 256GB។

Galaxy Z Flip3 5G អេក្រង់ខាងផ្នែកខាង​ក្រៅនៅពេលបត់​វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។ វាមានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។ ប្រើបន្ទះឈីប Snapdragon 888 ប្រើសេវា 5G ។ វាបំពាក់ដោយថាមពលថ្ម 3300mAh គាំទ្រល្បឿនសាក កម្លាំង ១៥វ៉ាត់។

  • Galaxy Z Fold3 5G នេះ​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ជា​មួយ​តម្លៃប្រមាណជា ១ ៦៩៩ដុល្លារ ទំហំ RA12GB អង្គផ្ទុកទិន្នន័យ 256GB និងតម្លៃប្រមាណជា ១ ៨៩៩ដុល្លារទំហំ RA12GB អង្គផ្ទុកទិន្នន័យ 512GB។

Galaxy Z Fold3 5G មានអេក្រង់ខាងក្រៅនៅពេលបត់​វាមានទំហំ ៦,២អ៊ិញ និងគាំទ្រ refresh rate 120Hz។ កាមេរ៉ាក្រោយចំនួន៣គ្រាប់របស់វា​មាន​លែនដើមទំហំ 12MP មាន OIS និង Telephoto ទំហំ 12MP មួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ ប្រើបន្ទះឈីប Snapdragon 888 ប្រើសេវា 5G ។ វាបំពាក់ដោយថាមពលថ្ម 4400mAh គាំទ្រល្បឿនសាក កម្លាំង ២៥វ៉ាត់។

អត្ថបទ៖ ម៉េងងី

មតិយោបល់