• 2021-09-09 03:41:23
  • ព័ត៌មាន

ម្ចាស់ក្រុមហ៊ុន Software ដ៏ល្បីនៅកម្ពុជា នឹងបង្ហើបគន្លឹះវែកផ្លូវសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មដំបូង

  • 2021-09-09 03:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមចេញពីចំណុច​មួយដែល​មាន​ភាពជឿជាន់​លើ​ខ្លួន​ឯងស្ថាបនិកក្រុមហ៊ុន Codingate បាន​កសាង និង​បង្កើត​ក្រុមហ៊ុនផ្គត់ផ្គង់​ផ្នែក Software ដ៏​ធំមួយ​នៅ​កម្ពុជា។ ចង់​ដឹង​បទពិសោធន៍ បញ្ហា​ជួប​ប្រទះ និង វិធី​សាស្រ្ត​ដោះ​ស្រាយ​បែប​ណា​ខ្លះ? កុំភ្លេច​នៅក្នុងសប្ដាហ៍ថ្មីនេះ កម្មវិធី Starting Up នឹងអញ្ជើញវាគ្មិនពិសេសគឺ​លោក សុខ សុភមង្គល មក​បើក​កកាយ​ពី​បទពិសោធន៍បង្កើត​ក្រុមហ៊ុន​នេះ​ឡើង។

រូបភាពផ្ដល់ឲ្យ

អាច​ថា​ចាប់​ផ្ដើម​ឡើងពី​ដៃ​ទទេ លោក សុខ សុភមង្គល បាន​កសាង​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម Software ដ៏ល្បី​មួយ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​ក្រៅ​ប្រទស និង​ធ្វើ​ការ​ងារ​ឲ្យ​គេ​បានជាង ១ឆ្នាំ។ ដូច្នេះ លោក សុខ សុភមង្គល នឹងធ្វើការបកស្រាយពីដំណើរដំបូងដែលនាំឱ្យលោកឈានទៅបង្កើតក្រុមហ៊ុនមួយនេះឡើង និងមានកត្តាអ្វីខ្លះដែលជំរុញឱ្យលោកផ្លាស់ប្ដូរពីបុគ្គលិកគេ មកជាស្ថាបនិកក្រុមហ៊ុនវិញ។ កុំភ្លេចចូល​រួម​តាម​ដាន​ដើម្បី​ទទួល​បាន​គន្លឺះល្អ​ៗពី​ការ​បង្កើត​អាជីវកម្មថ្មី ដែល​សុទ្​ធសឹង​ជា​វិធីសាស្រ្ត​វែក​ផ្លូវ​សម្រាប់​លោក​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​អាជីវកម្មដោយ​ខ្លួន​ឯង។

ពីសហគ្រិន​ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ និងចាប់​ផ្ដើ​មឡើងដោយ​មាន​ការ​ចូល​រួម​​ពី​មិត្តភក្តិលើក​ទឹក​ចិត្ត នឹង​មក​ឆ្លើយ​សំណួរ​ជា​មួយ​អ្នក​សម្របសម្រួល​កម្មវិធីដែល​ជា​សហ​គ្រិនជើង​ចាស់លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group, កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events, លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture, លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន Banhji ។​

រូបភាពពីហ្វេសបុក ​លោក សុខ សុភមង្គល

កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក សោម សម្បត្តិ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី  Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"៕ ​​​

អត្ថបទ៖ ម៉េងងី

មតិយោបល់