• 2021-09-08 09:52:41
  • ព័ត៌មាន

ដាក់ឱ្យប្រើប្រាស់ទើបបាន ៨ម៉ោង App Bitcoin Wallet ឡើង Top 1 លើ App Store

  • 2021-09-08 09:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Chivo Wallet របស់ប្រទេស El Salvador សម្រាប់ទូទាត់លុយ Bitcoin បានក្លាយជា App ពេញនិយមបំផុតឈរលេខរៀងទី១ ផ្នែកហិរញ្ញវត្ថុ ក្រោយដាក់ឱ្យប្រើប្រាស់លើ App Store បាន ៨ម៉ោង តែប៉ុណ្ណោះ នៅថ្ងៃទី៧ ខែកញ្ញា កន្លងទៅ។ នេះបើយោងទៅតាមប្រធានាធិបតីរបស់ ប្រទេស El Salvador លោក Nayib Bukele។

ការទាញយកដ៏គំហុកនៃកម្មវិធីទូទាត់លុយ Bitcoin នេះ ក៏ព្រោះតែ ប្រទេស El Salvador ទើបបានចូលជាធរមាន នៅថ្ងៃដដែលខាងលើផងដែរ។

កម្មវិធីនេះគឺសម្រាប់ប្រជាជន ប្រទេស El Salvador ប្រើប្រាស់ទូទាត់ថ្លៃទិញទំនិញ ក៏ដូចជាសេវាកម្មផ្សេងៗ និងផ្ទេរប្រាក់ទៅមកក្នុងប្រទេស ក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា El Salvador ជាប្រទេសដំបូងគេលើលោក ដែលទទួលស្គាល់ Bitcoin ជារូបិយបណ្ណឌីជីថលស្របច្បាប់ ថែមទាំងទិញដូរដោយរដ្ឋ និងចែកប្រជាជនឥតគិតថ្លៃចំនួន ៣០ដុល្លារក្នុងម្នាក់ៗថែមទៀតផង៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ កុសល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី