• 2021-09-08 04:49:30
  • ព័ត៌មាន

ឈប់ផលិតទូរសព្ទមែន តែ LG ផលិតអេក្រង់បត់ បំពាក់លើថែបប្លែត ឡេបថប និងទូរសព្ទ

  • 2021-09-08 04:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមខែមិថុនាកន្លងទៅ LG ប្រកាសបញ្ចប់អាជីវកម្មស្មាតហ្វូន ប៉ុន្ដែនៅផ្នែកផ្សេងទៀត ក្រុមហ៊ុននេះហាក់មិនខ្សោយនោះទេ ដោយទើបបានប្រកាសពីបច្ចេកវិទ្យាថ្មីរបស់ខ្លួន ជាបន្ទះបង្ហាញអាចបត់បាន មានភាពរឹងដូចនឹងកញ្ចក់ តែអាចបត់បែនបានដូចជាផ្លាស្ទិច។

LG ដាក់ឈ្មោះបន្ទះបង្ហាញមានភាពធន់និងរឹងមាំនេះថា “Real Folding Window”។ វាអាចទ្រទ្រង់ការបត់ចុះបត់ឡើងដល់ទៅ ២០ម៉ឺនដង អាចបត់បានសងខាង និងមិនមានស្នាមផ្នត់ថែមទៀតផង។

លោក Chang Do Ki ជាអនុប្រធាននិងថ្នាក់ដឹកនាំផ្នែកសម្ភារៈកម្រិតខ្ពស់ របស់ LG បាននិយាយថា បន្ទះបង្ហាញនេះ នឹងមានបំពាក់លើស្មានតហ្វូនដំបូង បន្ទាប់មកនឹងប្រើប្រាស់នៅលើឡេបថត និងថែបប្លែតនៅជំហានបន្ទាប់៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់