• 2021-09-06 08:56:07
  • ផលិតផលថ្មី

កៅអីសុខភាព តួជាកង់ឯក្បាលជា តុ ភ្ជាប់ដោយច្រវ៉ាក់ទុកធាក់ដូច ឧបករណ៍ហាត់ប្រាណ (វីដេអូ)

  • 2021-09-06 08:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Desk Bike ​គឺជាផលិតផលរបស់ក្រុមហ៊ុន Flexispot ​ដាក់លក់ក្នុងតម្លៃប្រមាណ ៤៣៩ ដុល្លារ មានជម្រើសច្រើនលើសពីមួយ កំពុងដាក់លក់លើវិបសាយផ្លូវការក្រុមហ៊ុន និង Amazon ផងដែរ។

​The Desk Bike ឬប្រែសម្រួលឲ្យស្រួលហៅថា តុកៅអីសុខភាព។ ការរចនារូបរាងរបស់ វាមានតួខ្លួនជាកង់ ឯក្បាលជា តុ ភ្ជាប់ដោយច្រវ៉ាក់ផ្នែកខាងក្រោមទុកសម្រាប់ធាក់ដូច ឧបករណ៍ហាត់ប្រាណដូច្នោះដែរ។

កៅអី ដ៏ពិសេសនេះមានកន្លែងដាក់កែវកាហ្វេ មានកន្លែងចុចទុកកម្តៅឲ្យកែវកាហ្វេក្តៅៗបានយូរថែមទៀតផង។ ការធ្វើបែបនេះក្នុងគោលបំណង សុខភាពជាចម្បង ដើម្បីកាត់បន្ថយភាពតានតឹងអារម្មណ៍ និងជួយបង្កើនប្រសិទ្ធភាពការងារ ថែមមួយកម្រិតទៀត។

​សូមទស្សនាវីដេអូខាងក្រោម៖

The Desk Bike

អត្ថបទ៖ រក្សា

មតិយោបល់